ធានាសន្តិសុខសំរាប់ IPU ១៣២

(VOVworld) - នាថ្ងៃទី២៤ មិនា នគរបាលទីក្រុងហាណូយ សហការជាមួយបញ្ជាការ
ដ្ឋានរដ្ឋធានី មន្ទីសុខាភិបាលហាណូយ ប៉ូលីសពន្លត់អគ្គីភ័យទីក្រុង រៀបចំពិធីដាក់
ពង្រាយទ័ពការពារមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២
(IPU ១៣២) ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងហាណូយនាប៉ុន្មានថ្ងៃខាង មុខ។ថ្លែង
មតិនៅទីនេះ ឧត្តមសេនីយឯក Dang Van Hieu អនុរដ្ឋមន្ត្រីក្រសួង នគរបាលវៀត
ណាម បានសំណូមពរនគរបាលទីក្រុងហាណូយ មានបណ្ដាវិធានការសំដៅការ
ពារសុវត្ថិភាពជាដាច់ខាតសំរាប់ IPU ១៣២ នៅគ្រប់កាលៈទេសៈ។
ធានាសន្តិសុខសំរាប់ IPU ១៣២ - ảnh 1
ពិធីដាក់ពង្រាយទ័ពការពារមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) (រូបថត៖TTXVN)

កម្លាំងមានសមត្ថកិច្ចទាំងឡាយត្រូវម្ចាស់ការក្ដាប់ជាប់ស្ថានភាព បង្ការ ទប់ស្កាត់
គ្រប់ឧបាយកល សកម្មភាពបំផ្លិចបំផ្លាញ រំលោភសន្តិសុខ សុវត្ថិភាពរបស់ IPU
១៣២។នគរបាលទីក្រុងហាណូយនិងកម្លាំងនគរបាលផ្សេងៗនៅទូទាំងប្រទេស ត្រូវធ្វើសេនាធិការសំរាប់គណៈកម្មាធិការបក្សគ្រប់ជាន់ថ្នាក់ រដ្ឋអំណាច តំបន់ ដើម្បីបង្កើនការងារឃោសនា ចលនាមហាជនរក្សសន្តិសុខ សណ្ដាប់ធ្នាប់ពីថ្នាក់
មូលដ្ឋានម្លះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ