ធានាសុវត្ថិភាពអាយុជីវិតប្រជាជនក្នុងការទប់ទល់នឹងទឹកជំនន់និងការបាក់ស្រុតដី

ធានាសុវត្ថិភាពអាយុជីវិតប្រជាជនក្នុងការទប់ទល់នឹងទឹកជំនន់និងការបាក់ស្រុតដី - ảnh 1
ធានាសុវត្ថិភាពអាយុជីវិតប្រជាជនក្នុងការទប់ទល់នឹងទឹកជំនន់និងការបាក់ដី (VOV)

        Vovworld-ធានាសុវត្ថិភាពអាយុជីវិតរបស់ប្រជាជននិងជំរុញការងារឃោសនា
ក្នុងការ​ទប់ទល់នឹងទឹកជំនន់និងការបាក់ស្រុតដី។ នោះជាការបញ្ជាណែនាំរបស់
​ឧបនាយក​រដ្ឋមន្ត្រី​វៀតណាមលោក Hoang Trung Hai នៅសន្និសីទ onlines ស្ដីពី
ការងារ​ទប់ទល់ទឹកជំនន់និងការបាក់ដីឆ្នាំ២០១៤ នាថ្ងៃទី២១សីហានៅទីក្រុង​
ហាណូយ។ ឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា គោលដៅសំខាន់បំផុតក្នុងការ​ងារទប់ទល់គ្រោះធម្មជាតិក្នុងនោះមាន ទឹកជំនន់​និង​ការបាក់ស្រុតដីគឺត្រូវធានា
សុវត្ថិភាពអាយុជីវិតរបស់ប្រជាជន ពិសេសគឺចំពោះដំបន់ជនរួមជាតិភាកតិច។

“យើងត្រូវផ្ដល់ព័ត៌មាននិងបង្កើនចំណេះដឹងសំរាប់ប្រជាជនអំពីគ្រោះអាសន្នគំរាម
កំហែងចំពោះជីវភាពរស់នៅរបស់គេ ដើម្បីប្រជាជនដឹងអំពីដំណោះស្រាយ​ទប់ទល់
នឹងគ្រោះធម្មជាតិយ៉ាងម៉េច។ របៀបឃោសនានៅដំបន់ព្រៃភ្នំខុស​ពី​ដំបន់​វាលទំនាប ទីមួយគឺឃោសនាដោយភាសារបស់ជនរួមជាតិភាគតិច។ ទី២​គឺរបៀបខិតប័ណ្ណ
សំរាប់ប្រជាជន។ សូមស្នើរត្រូវកសាងគំរោងការផែនការជាក់​ស្ដែង​ក្នុង​បញ្ហានេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ