ធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិសម្រាប់ពលរដ្ឋនិងអាជីវកម្មវៀតណាមនៅអ៊ុយក្រែន

(VOVWORLD) - វៀតណាមអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ បង្កើនកិច្ចខិតខំប្រឹងប្រែងសន្ទនា ជំរុញវិធានការការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូល ដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននានានៃ ច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់និងលើទូទាំង ពិភពលោកផងដែរ។

ធានាសុវត្ថិភាពអាយុជីវិត ទ្រព្យសម្បត្តិសម្រាប់ពលរដ្ឋនិងអាជីវកម្មវៀតណាមនៅអ៊ុយក្រែន - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang។
នាថ្ងៃទី ២៣ កុម្ភៈ ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានវៀតណាម និង បរទេសអំពីប្រតិកម្មរបស់វៀតណាមចំពោះស្ថានភាពបច្ចុប្បន្ននៅអ៊ុយក្រែន និងការងារគាំពារពលរដ្ឋវៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមយកចិត្តទុកដាក់ដល់ការតាមដានការវិវឌ្ឍន៍ដ៏តានតឹងនាពេលថ្មីៗនេះជុំវិញស្ថានការណ៍អ៊ុយក្រែន។ វៀត ណាមអំពាវនាវឱ្យភាគីទាំងអស់រក្សាភាពអត់ធ្មត់ បង្កើនកិច្ចខិតខំប្រឹងប្រែងសន្ទនា ជំរុញវិធានការការទូតដើម្បីដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី ឈរលើមូល ដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននានានៃ ច្បាប់អន្តរជាតិ រួមចំណែកធានាសន្តិភាព សន្តិសុខ និងស្ថិរភាពនៅតំបន់និងលើទូទាំង ពិភពលោកផងដែរ។
ទាក់ទិននឹងការគាំពារពលរដ្ឋវៀតណាមនៅអ៊ុយក្រែន ស្ថានទូតវៀតណាមប្រចាំ នៅអ៊ុយក្រែនក្នុងប៉ុន្មានថ្ងៃកន្លងមក បានទាក់ទងយ៉ាងញឹកញាប់ ម្ចាស់ការផ្លាស់ប្ដូរមតិ ជាមួយសហគមន៍ជន វៀតណាមនៅអ៊ុយក្រែនដើម្បីស្វែងយល់អំពីស្ថានភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងកសាងផែនការយ៉ាងសកម្មដើម្បីត្រៀមចាត់វិធានការ គាំពារប្រជាពល រដ្ឋក្នុងករណីចាំបាច់។ ស្ថានទូតបានចាត់តាំងកម្មាភិបាលប្រចាំការតាមខ្សែទូរស័ព្ទ បន្ទាន់ ២៤/២៤ ត្រៀមទទួលយកព័ត៌មាន។ យោងតាមស្ថានទូតវៀតណាមថា នាបច្ចុប្បន្ន មាន ប្រជាពលរដ្ឋប្រមាណ១០០នាក់កំពុងរស់នៅក្នុងតំបន់ Donetsk និង Lugansk; ស្ថានភាពបច្ចុប្បន្នមានស្ថេរភាពជាមូលដ្ឋាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ