ធ្វើបច្ចុប្បន្នកម្មស្ថានភាពជម្ងឺកូវីដ ១៩ គិតត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញា
(VOVWORLD) - នៅទ្វីបអាស៊ី ឥណ្ឌាជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតក្នុងតំបន់ (៣៤.៦៤៩នាក់) ខណៈដែលអ៊ីរ៉ង់ជាប្រទេសមានចំនួនករណីស្លាប់ខ្ពស់បំផុត (៤៥៣នាក់)។
យោងតាមគេហទំព័រ worldometers.info បានធ្វើស្ថិតិយ៉ាងដូច្នេះថា គិតត្រឹម ម៉ោង១និង៣០នាទីថ្ងៃទី១៧ ខែកញ្ញា (ម៉ោង UTC) លើទូទាំងពិភពលោកបានកត់ត្រា ករណីឆ្លងកូវីដ ១៩ សរុបជាង ២២៧,៨លាននាក់ ក្នុងនោះករណីស្លាប់មានចំនួនជាង ៤,៦៨លាននាក់។ ចំនួនអ្នកជម្ងឺត្រូវបានព្យាបាលជាសះស្បើយគឺជាង២០៤លាននាក់។
អាមេរិកនៅតែជាប្រទេសដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុតលើពិភពលោក ដោយមានចំនួនករណីឆ្លងថ្មីនិងករណីស្លាប់ខ្ពស់បំផុតលើពិភពលោកក្នុងមួយថ្ងៃ ដោយមានករណីឆ្លងថ្មីចំនួនជាង១៥១ពាន់នាក់និងករណីស្លាប់ចំនួនជិត១,៩ពាន់នាក់។
នៅទ្វីបអាស៊ី ឥណ្ឌាជាប្រទេសដែលមានចំនួនករណីឆ្លងថ្មីខ្ពស់បំផុតក្នុងតំបន់ (៣៤.៦៤៩នាក់) ខណៈដែលអ៊ីរ៉ង់ជាប្រទេសមានចំនួនករណីស្លាប់ខ្ពស់បំផុត (៤៥៣នាក់)៕