ធ្វើវិសោធនកម្មច្បាប់កម្មសិទ្ធិបញ្ញាឲ្យស្របតាមការសន្យាអន្តរជាតិ

(VOVWORLD) - បន្តកម្មវិធីនៃសម័យប្រជុំពេញអង្គលើកទី ២ នៅរសៀលថ្ងៃទី ២៩ ខែកញ្ញា គណៈកម្មាធិការច្បាប់របស់រដ្ឋសភាបានធ្វើការពិនិត្យលើសេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួន នៃច្បាប់កម្មសិទ្ធិបញ្ញា។ 
ធ្វើវិសោធនកម្មច្បាប់កម្មសិទ្ធិបញ្ញាឲ្យស្របតាមការសន្យាអន្តរជាតិ - ảnh 1សម័យប្រជុំពេញអង្គលើកទី ២ របស់រដ្ឋសភា

ការធ្វើវិសោធនកម្ម និងបំពេញបន្ថែមច្បាប់កម្មសិទ្ធិបញ្ញាលើកនេះ គឺជាតម្រូវការចាំបាច់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់វៀតណាម។ ប្រការនេះត្រូវបានបង្ហាញតាមរយៈគោលការណ៍ គោលមាគ៌ារបស់បក្ស និងគោលនយោបាយរបស់រដ្ឋស្ដីពីការសុក្រិតខឿនសេដ្ឋកិច្ចទីផ្សារតាមទិស
សង្គមនិយម ឧស្សាហូបនីយកម្ម ទំនើបកម្ម ដើម្បីចូលរួមយ៉ាងម្ចាស់ការបដិវត្តន៍ឧស្សាហកម្មទី ៤ ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ដោយពឹងផ្អែកភាគច្រើនទៅលើវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត និងការផ្លាស់ប្តូរឌីជីថល។

សមាជិកនៃគណៈកម្មការច្បាប់បានឯកភាពគ្នាលើការធ្វើវិសោធនកម្មច្បាប់។ ទន្ទឹមនឹងនេះ ប្រតិភូជាច្រើនបានចាត់ទុកថា រាល់ខ្លឹមសារនៃសេចក្តីព្រាងច្បាប់បានឆ្លើយតបនឹងការសន្យាអន្តរជាតិ ដែលរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាមជាប្រទេសហត្ថលេខី ជាពិសេសកិច្ចព្រមព្រៀង CPTPP និងកិច្ចព្រមព្រៀង EVFTA ។

 បញ្ចប់សម័យប្រជុំនេះ ប្រធានគណៈកម្មាធិការច្បាប់ លោក Hoang Thanh Tung បានលើកសំណើរធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់កម្មសិទ្ធិបញ្ញា ហើយត្រូវជំរុញខ្លាំងសកម្មភាពផ្លាស់ប្ដូរថ្មី ច្នៃប្រឌិត ម្ចាស់ការ សកម្មក្នុងការប្រើប្រាស់សមិទ្ធិផលនៃឧស្សាហកម្មទី ៤ តាមរយៈការ អនុវត្តសិទ្ធិកម្មសិទ្ធិបញ្ញា ជួយសម្រួលសកម្មភាពនេះឲ្យកាន់តែស្របតាមតថភាពជាក់ស្ដែង និងបទបញ្ញត្តិអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ