ធ្វើវិសោធនកម្មច្បាប់រៀបចំផែនការសំដៅធានាលក្ខណៈព្រមៗគ្នានិងស្ថិរភាពក្នុងការរៀបចំផែនការ
(VOVWORLD) -នាព្រឹកថ្ងៃទី២៥តុលា នៅទីក្រុងហាណូយ កិច្ចប្រជុំលើកទី៤ រដ្ឋសភា វៀតណាម នីតិកាលទី១៤បានធ្វើការពិភាក្សា លើគម្រោងច្បាប់រៀបចំផែនការ។
កិច្ចប្រជុំលើកទី៤ រដ្ឋសភាវៀតណាម នីតិកាលទី១៤បានធ្វើការពិភាក្សាលើគម្រោងច្បាប់រៀបចំផែនការ |
ចំណុចផ្លាស់ប្តូរ ធំបំផុតនៃសេចក្តីព្រាងច្បាប់រៀបចំផែនការគឺលុបបំបាត់ស្ថានភាពដែលផ្នែកណាគឺ ត្រឹមតែស្គាល់តែការរៀបចំផែនការរបស់ផ្នែកនោះ ហើយឆ្ពោះទៅរូបសណ្ឋានរួម បញ្ជូលផងដែរ។
ស្តីពីវិសាលភាពនៃការកែប្រែ មានមតិជាច្រើនបានស្នើថា គប្បីបំភ្លឺច្បាស់នូវ ការរៀបចំផែនការទីក្រុង ផែនការជនបទគឺស្ថិតក្នុងក្របខ័ណ្ឌកែប្រែរបស់ច្បាប់រៀប ចំផែនការដែរឬទេ។ លោក Le Minh Chuan សមាជិកសភាមណ្ឌល Quang Ninh ផ្តល់មតិថា៖
“ធានាឲ្យផែនការស្ថិរភាពប្រកបដោយប្រសិទ្ធិភាពនោះ ខ្ញុំស្នើថា ក្នុងច្បាប់រៀប ចំផែនការគប្បីដាក់ចេញគោលការណ៍ច្បាស់លាស់និងជាក់ស្តែង រួមទាំងធានាបរិ ស្ថានទៀតផង។ បំពេញគោលការណ៍យកផលប្រយោជន៍ជាតិជាធំ ហើយសកម្ម ភាពរៀបចំផែនការគឺផ្តើមចេញពីផលប្រយោជន៍ជាតិ ដើម្បីផលប្រយោជន៍ជាតិដែរ” ។ តាមនោះ ត្រូវធានាភាពសម្របសម្រួលនៃផលប្រយោជន៍ជាតិ តំបន់នានា និង ផលប្រយោជន៍របស់ប្រជាជនឈរលើមូលដ្ឋាននៃការយកផលប្រយោជន៍ជាតិជា ចម្បង”៕