ធ្វើសមាហរណកម្មអន្តរជាតិ-ចូលរួមកិច្ចព្រមព្រៀងFTAជំនាន់ថ្មីបើកចេញបរិយាកាសអភិវឌ្ឍន៍សម្រាប់ខឿនសេដ្ឋកិច្ច

ធ្វើសមាហរណកម្មអន្តរជាតិ-ចូលរួមកិច្ចព្រមព្រៀងFTAជំនាន់ថ្មីបើកចេញបរិយាកាសអភិវឌ្ឍន៍សម្រាប់ខឿនសេដ្ឋកិច្ច - ảnh 1
ទិដ្ឋភាពនៃជំនួប

(VOVworld)- ធ្វើសមាហរណកម្មអន្តរជាតិនិងចូលរួមកិច្ចព្រមព្រៀងFTA ជំនាន់
ថ្មីបើកចេញ​បរិយាកាសអភិវឌ្ឍន៍សម្រាប់ខឿនសេដ្ឋកិច្ចនៅវៀតណាម។​ប្រធាន​
រដ្ឋវៀតណាម លោក Tran Dai Quang បានអះអាង ដូច្នះនៅក្នុងការជំនួបស្វាគមន៍
 តំណាងអង្គភាពអាជីវកម្មនិងអាជីវករដែលចូលរួមវេទិការ “អង្គភាពអាជីវកម្មវៀត
ណាម ការផ្សាភ្ជាប់និងធ្វើសមាហរណកម្មក្នុងយុគសម័យ FTA ជំនាន់ថ្មី” នៅរ
សៀល ថ្ងៃទី២៣មិថុនា។​លោក Tran Dai Quang បានលើកច្បាស់ថា ម្ចាស់ការធ្វើ
សមាហរណកម្ម និងសហប្រតិបត្តិការអន្តរជាតិ ជាទិសដៅយុទ្ធសាស្រ្តដ៏ធំមួយ
របស់ បក្ស និងរដ្ឋ សំដៅអនុវត្តប្រកបដោយជោគជ័យនូវភារកិច្ចកសាងនិងការពារ
មាតុប្រទេស។ លោក Tran Dai Quang បានលើកច្បាស់ថា ភារកិច្ចចំពោះមុខ
សម្រាប់សហគមន៍អង្គភាពអាជីវកម្ម អាជីវករវៀតណាមគឺធ្ងន់ធ្ងនរណាស់ ដែល
ទាមទារឲ្យត្រូវបន្តការអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវសេចក្តីសម្រេចចិត្ត
សារាចរ របស់បក្សនិងរដ្ឋអំពីការធ្វើសមាហរណកម្មអន្តរជាតិ។​លោកមានប្រសាន៍
ថា៖

“ម្ចាស់ការកសាងនិងអនុវត្តរាល់វិធានការការពារផលប្រយោជន៍ស្របច្បាប់របស់
រដ្ឋ អង្គភាពអាជីវកម្មនិងអ្នកប្រើប្រាស់ក្នុងប្រទេស ជម្រុញការចូលរួមចូលក្នុង យន្ត
ការពាណិជ្ជកម្ម ហិរញ្ញវត្ថុ - រូបិយប័ណ្ណតំបន់និងសកលលោក។ រួមជាមួយគ្នា នោះ
 ត្រូវកសាងជួរអាជីវករមានស្មារតីជាតិ មានការទទួលខុសត្រូវចំពោះសង្គម មាន
សមត្ថភាពពេញលេញនិងខំប្រឹងប្រែងមានពាណិជ្ជសញ្ញាកម្រិតតំបន់ និងឈាន
ដល់បោះជំហានទៅកាន់ពិភពលោក”។

        លោក Tran Dai Quang បានសំណូមពរឲ្យក្រសួងស្ថាប័ននានា បន្តផ្តល់
ព័ត៌មាន ជាពិសេសគឺព័ត៌មានព្យាករណ៍សម្រាប់អង្គភាពអាជីវកម្ម ជួយអង្គភាព
អាជីវកម្មស្វែងរកទីផ្សារ ដើម្បីសហគមន៍អង្គភាពអាជីវកម្ម អាជីវករវៀតណាម
បន្តពង្រីកតួនាទីជួរមុខក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ សក្តិសម
 ជាកម្លាំងចលករសំខាន់ក្នុងបុព្វហេតុកសាង ផ្លាស់ប្តូរថ្មីនិងអភិវឌ្ឍន៍ប្រទេស
ជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ