ធ្វើអាជីវកម្មយ៉ាងអតិបរមានូវប្រៀបខ្លាំងដែលមានស្រាប់ដើម្បីអភិវឌ្ឍតំបន់ Trung Bo ខាងជើងនិងតំបន់ឆ្នេរសមុទ្រ Trung Bo

(VOVWORLD) - នាព្រឹកថ្ងៃទី១២ ខែសីហា នៅទីក្រុង Nha Trang ខេត្ត Khanh Hoa ឧប នាយករដ្ឋមន្ត្រីវៀតណាម លោក Tran Hong Ha ប្រធានក្រុមប្រឹក្សាសម្របសម្រួល តំបន់ Trung Bo ខាងជើងនិងតំបន់ឆ្នេរសមុទ្រ Trung Bo បានអញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំលើកទី១របស់ក្រុមប្រឹក្សា។

ធ្វើអាជីវកម្មយ៉ាងអតិបរមានូវប្រៀបខ្លាំងដែលមានស្រាប់ដើម្បីអភិវឌ្ឍតំបន់ Trung Bo ខាងជើងនិងតំបន់ឆ្នេរសមុទ្រ Trung Bo - ảnh 1ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ថ្លែងមតិក្នុងកិច្ចប្រជុំ។ (រូបថត៖ VOV)
ថ្លែងមតិក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានសង្កត់ធ្ងន់ថា តំបន់ Trung Bo ខាងជើងនិងតំបន់ឆ្នេរសមុទ្រ Trung Bo រួមមានខេត្ត ក្រុងចំនួន ១៤ ជាតំបន់ដែលមានទីតាំងយុទ្ធសាស្ត្រសំខាន់ពិសេស លើវិស័យសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គម បរិស្ថាន កិច្ចការបរទេស និងការពារជាតិសន្តិសុខ។ ហេតុដូច្នេះ ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់ទាំង២ នេះ គួរតែត្រូវបានអនុវត្តន៍ដោយឈរលើមូលដ្ឋាន នៃការធ្វើអាជីវកម្មយ៉ាងអតិបរមានូវប្រៀបខ្លាំងដែលមានស្រាប់ខាងទីតាំងភូមិសាស្រ្ត សេដ្ឋកិច្ច ធនធានធម្មជាតិ មនុស្សសាស្ត្រ និងមនុស្ស។
រដ្ឋាភិបាលបានអនុម័តលើភារកិច្ចកសាងផែនការមេតំបន់ Trung Bo ខាងជើង និងតំបន់ឆ្នេរសមុទ្រ Trung Bo ដំណាក់កាលឆ្នាំ ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០។ នេះជាមូលដ្ឋានដ៏សំខាន់ ដែលតម្រង់ទិសសម្រាប់ផែនការមេខេត្ត ទីក្រុង និងជនបទនៅក្នុងតំបន់ ដើម្បីធានាលក្ខណៈសមកាលកម្ម ប្រសិទ្ធភាព និងនិរន្តរភាព។ ឧបនាយករដ្ឋមន្ត្រីលោក Tran Hong Ha បានស្នើឱ្យបណ្តាមូលដ្ឋានជំរុញខ្លាំង នូវការតភ្ជាប់ក្នុងតំបន់ រវាងតំបន់ជាមួយតំបន់ផ្សេងទៀតក្នុងប្រទេស ដោយចាត់ទុក ការតភ្ជាប់អភិវឌ្ឍន៍តំបន់ជានិន្នាការដែលជៀសមិនរួច និងជាកម្លាំងចលករដឹកនាំការ អភិវឌ្ឍរបស់មូលដ្ឋានទាំងអស់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ