ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ី

(VOVWORLD) - បណ្ដាកម្មវិធីនិងផែនការសហប្រតិបត្តិការរវាងភាគីទាំងពីរបានចូលរួមចំណែកជួយអាស៊ានក្នុងការសំរេចគោលដៅកសាង សហគមន៍ និងបង្រួញ គម្លាតអភិវឌ្ឍន៍។
ធ្វើឱ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន - រុស្ស៊ី - ảnh 1រូបថត៖ vietnamplus.vn

នៅក្នុងកិច្ចប្រជុំលើកទី ១៩ នៃគណៈកម្មាធិការសហប្រតិបត្តិការចម្រុះអាស៊ាន - រុស្ស៊ីដែលបានប្រព្រឹត្តិទៅតាមប្រព័ន្ធអ៊ីនធឺណែតនោះ បណ្ដាប្រទេសជាសមាជិកអាស៊ានបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាវិជ្ជមាននៃកិច្ចសហប្រតិបត្តិការក្នុងទំនាក់ទំនងអាស៊ាន - រុស្ស៊ីក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ តាមនោះ បណ្ដាកម្មវិធីនិងផែនការសហប្រតិបត្តិការរវាងភាគីទាំងពីរបានចូលរួមចំណែក
ជួយអាស៊ានក្នុងការសំរេចគោលដៅកសាងសហគមន៍និងបង្រួញគម្លាតអភិវឌ្ឍន៍។ ក្នុងបរិបទនៃការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃជំងឺកូវីដ ១៩ នោះ  អាស៊ាននិងរុស្ស៊ីបានឯកភាពគ្នាពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្របន្ថែមទៀតដោយផ្តោតលើវិស័យដែលមានគុណប្រយោជន៍ទៅវិញទៅមកដូចជានយោបាយ សន្តិសុខ និង ការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បច្ចេកវិទ្យា ការផ្លាស់ប្ដូរថ្មី ទេសចរណ៍ និងជំងឺរាតត្បាតនានាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ