ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងចិន

(VOVWORLD) -ក្នុងឱកាសនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅចិននិងចូលរួមវេទិកាជាន់ខ្ពស់សហប្រ តិបត្តិការអន្តរជាតិ “ខ្សែក្រវ៉ាត់-កំណាត់ផ្លូវ”នោះ នាថ្ងៃទី១០ឧសភា ប្រធានរដ្ឋវៀត ណាមលោក Tran Dai Quang បានអញ្ជើញឆ្លើយសំភាសន៍សារព័ត៌មានចិន។
ធ្វើឱ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្រ្តលើគ្រប់វិស័យរវាងវៀតណាមនិងចិន - ảnh 1  ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang 

ស្តីពីយថាទស្សន៍សហប្រតិបត្តិការវៀតណាម-ចិន លោក Tran Dai Quang បានសង្កត់ ធ្ងន់ថា ក្នុងកាលៈទេសៈដែលស្ថានភាពពិភពលោកនិងតំបន់មានបម្រែបម្រួលយ៉ាង ឆាប់រហ័សនោះ ការពង្រឹងនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យវៀត ណាម-ចិនគឺសមស្របទៅនឹងផលប្រយោជន៍យូរអង្វែងរបស់ប្រទេសជាតិទាំងពីរ ប្រជាជនទាំងពីរ និងមានផលប្រយោជន៍សម្រាប់ការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ និងលើពិភពលោកទៀតផង។

        លោក Tran Dai Quang បានឲ្យដឹងថែមទៀតថា  ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅចិនលើកនេះ លោកនឹងរួមជាមួយអគ្គលេខាបក្សនិងជាប្រធានរដ្ឋចិន លោក Xi Jinping និងថ្នាក់ដឹកនាំមួយចំនួនរបស់របស់បក្សនិងរដ្ឋចិន ធ្វើការពិភាក្សាលើ ទិសដៅនិងវិធានការសំដៅបង្កើនការជឿទុកចិត្តគ្នា ពង្រឹងចំណងមិត្តភាពប្រពៃណី វៀតណាម-ចិន ជាពិសេសធ្វើឲ្យស៊ីជម្រៅថែមទៀតភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ ។ ស្តីពីវេទិកាជាន់ខ្ពស់សហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រ វ៉ាត់-កំណាត់ផ្លូវ” លោក Tran Dai Quang សង្កត់ធ្ងន់ថា វៀតណាមគាំទ្ររាល់គំនិតថ្មី និងការខិតខំបង្កើនការចងសម្ព័ន្ធសេដ្ឋកិច្ច តភ្ជាប់តំបន់ដើម្បីផលប្រយោជន៍រួមរបស់ ប្រទេសនានាក្នុងតំបន់ ព្រមទាំងរំពឹងទុកថា វេទិកានេះនឹងបើកចេញឱកាសសហប្រ តិបត្តិការ តភ្ជាប់សេដ្ឋកិច្ចរវាងប្រទេសនានាក្នុងតំបន់និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ