ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀតនូវ​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី

(VOVWORLD) - នាព្រឹកថ្ងៃទី ១៥ ខែឧសភា នៅទីក្រុងហាណូយ សហភាពអង្គការមិត្តភាពវៀតណាម ស្ថានទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម និងសមាគមមិត្តភាពវៀតណាម - សហព័ន្ធរុស្ស៊ីបានរៀបចំការចែករំលែកព័ត៌មានអំពីស្ថានភាពក្នុងប្រទេសរុស្ស៊ីនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី។

ជូនដំណឹងអំពីអាទិភាពការបរទេសរបស់រុស្ស៊ីនាបច្ចុប្បន្ន ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក G.S. Bezdetko បានអះអាងថា វៀតណាមដើរតួនាទីយ៉ាងសំខាន់ ក្នុងចំណោមអាទិភាពរបស់រុស្ស៊ីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់លើការសន្ទនាតាមទូរស័ព្ទនាថ្ងៃទី ២៦ មិនា រវាងអគ្គលេខាបក្សកុម្មុនិសវៀតណាម លោក Nguyen Phu Trong និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។ តាមនោះ មេដឹកនាំទាំងពីរបានពិភាក្សា និងឯកភាពលើទិសដៅសំខាន់ៗមួយចំនួន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យដូចជា សន្តិសុខ-ការពារជាតិ សេដ្ឋកិច្ច-ពាណិជ្ជកម្ម និងវប្បធម៌ ទេសចរណ៍។

ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែម​ទៀតនូវ​កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាមនិងសហព័ន្ធរុស្ស៊ី - ảnh 1ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ីប្រចាំនៅវៀតណាម លោក Gennady Stepanovich Bezdetko បានជូនដំណឹងអំពីអាទិភាពការបរទេសរបស់រុស្ស៊ី នាបច្ចុប្បន្ន។ រូបថត៖ TTXVN

ឯកអគ្គរដ្ឋទូតបានឲ្យដឹងថា ភាគីទាំងពីរកំពុងរៀបចំខ្លឹមសារជាក់លាក់សម្រាប់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតី Putin នាពេលខាងមុខ ដោយសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងបង្កើតកម្លាំងចលករថ្មីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម-រុស្ស៊ី តំណាងពាណិជ្ជកម្មរុស្ស៊ីប្រចាំនៅវៀតណាម លោក V.N.Kharino បានជូនដំណឹងថា ប្រទេសទាំងពីរកំពុងខិតខំប្រឹងប្រែងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប (EAEU) និងវៀតណាម សំដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ