នាំកិច្ចសហប្រតិបត្តិការវៀតណាម-នូវែលហ្សេឡង់កាន់តែស៊ីជម្រៅ ទូលំទូលាយនិងជាក់ស្ដែងថែមទៀត
(VOVWORLD) - នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ នូវែលហ្សេឡង់ជួយសម្រួលបន្ថែមទៀតសម្រាប់ទំនិញ វៀតណាមជ្រៀតចូលក្នុងប្រទេសនេះ ហើយខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៤។
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh ទទួលជួបឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាមលោកស្រី Tredene Dobson។ (រូបថត៖ VOV) |
នារសៀលថ្ងៃទី ១៥ មិនា នៅទីស្នាក់ការរដ្ឋាភិបាល អញ្ជើញថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតនូវែលហ្សេឡង់ប្រចាំវៀតណាម លោកស្រី Tredene Dobson នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Pham Minh Chinh បានស្នើឲ្យ នូវែលហ្សេឡង់ជួយសម្រួលបន្ថែមទៀតសម្រាប់ទំនិញវៀតណាមជ្រៀតចូលក្នុងប្រទេសនេះ ហើយខិតខំប្រឹងប្រែងនាំទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ២ ពាន់លានដុល្លាអាមេរិកនៅឆ្នាំ២០២៤។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យភាគីទាំងពីរសម្របសម្រួលគ្នា ដើម្បីនាំកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ទូលំទូលាយ និងជាក់ស្ដែងថែមទៀត។ នាពេលខាងមុខនេះ ចាំបាច់ត្រូវបន្តឡើងវិញនូវការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់ជាន់ថ្នាក់ ស្តារ និងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ទេសចរណ៍ វប្បធម៌ សង្គមនៅពេលបើកប្រទេសឡើងវិញ។
លោកស្រីឯកអគ្គរដ្ឋទូត Tredene Dobson បានបញ្ជាក់ថា នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរនាពេលខាងមុខ; បន្តជួយឧបត្ថម្ភវៀតណាមក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាតនិងការស្តារ អភិវឌ្ឍសេដ្ឋកិច្ចសង្គមឡើងវិញ; ជំរុញទំនាក់ទំនងពាណិជ្ជកម្ម-សេដ្ឋកិច្ចដែលមានលក្ខណៈបំពេញបន្ថែមគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានឯកភាពបន្តគាំទ្រការការពារសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ អនុសញ្ញាស្ដីពីច្បាប់សមុទ្រ (UNCLOS 1982); ចូលរួមយ៉ាងសកម្ម និងរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាព ស្ថិរភាព និងសន្តិសុខនៅសមុទ្រខាងកើតនិយាយដោយឡែកនិងតំបន់និយាយរួម៕