នែកទ័ពជើងអាកាសនិងការពារដែនអាកាសវៀតណាមរំលឹកខួបលើកទី៥០នៃទិវាប្រពៃណី(ទី២២តុលា)
|
ផ្កទ័ពជើងអាកាសនិងការពារដែនអាកាសវៀតណាមរំលឹកខួបលើកទី៥០នៃទិវាប្រពៃណី(ទី២២តុលា) (VOV) |
Vovworld-ពិធីរំលឹកខួបលើកទី៥០នៃទិវាប្រពៃណីផ្នែកទ័ពជើងអាកាសនិងការពារដែនអាកាសវៀតណាមបានរៀបចំដ៏មហោឡារឹកនៅទីក្រុងហាណូយ។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានសង្កត់ធ្ងន់ថា ក្នុងដំណាក់កាលនាបច្ចុប្បន្ន ការកសាងនិងការពាររឹងមាំមាតុប្រទេសវៀតណាមសង្គមនិយមជាភារកិច្ចយុទ្ធសាស្ត្រចំនួន២។ ក្នុងកាលៈទេសៈស្ថានភាពពិភព
លោកនិងដំបន់មានបំរែបំរួលដ៏ស្មុគស្មាញ ភារកិច្ចការពារឯករាជ្យអធិបតេយ្យភាពឯកភាពបូរណភាពដែនដីសមុទ្រកោះការពាររបបសង្គមនិយមជាភារកិច្ចរបស់បក្ស
ទាំងមូល ប្រជាជនទាំងមូល កងទ័ពទាំងមូលរបស់ប្រព័ន្ធនយោបាយដែលកំលាំង
ប្រដាប់អាវុធប្រជាជនជាស្នូល ក្នុងនោះផ្នែកទ័ពជើងអាកាសនិងការពារដែនអាកាស
មានកត្តិយសនិងការទទួលខុសត្រូវដ៏ធំធេង។
តាមប្រធានរដ្ឋ Truong Tan Sang ថា ដើម្បីអនុវត្តភារកិច្ចនេះត្រូវកសាងផ្នែកទ័ពរឹងមាំលើគ្រប់វិស័យចំណាលទំនើបស្មោះត្រង់ជាមួយបក្សនិងមាតុប្រទេស។
“បន្តនិងពង្រីកប្រពៃណីឈ្លាសវៃច្នៃប្រឌិតយកចំនួនតិចដើម្បីទប់ទល់នឹងចំនួន
ច្រើនរបស់កងទ័ពយើង ផ្នែកទ័ពត្រូវយកចិត្តទុកដាក់ជាពិសេសដល់ការងារស្រាវ
ជ្រាវបូកសរុបស្ថានភាពជាក់ស្ដែងនិងក្នុងអំឡុង៥០ឆ្នាំប្រយុទ្ធរបស់ផ្នែកទ័ពនិងស្ថានភាពបណ្ដាសង្គ្រាមទំនើបលើពិភពលោក។ កសាងវិធានការប្រយុទ្ធជាមួយមុខសញ្ញា
នីមួយៗ វិធានការសហការជាមួយកំលាំងផ្សេងៗក្នុងការការពារដែនអាកាសប្រជាជនរបស់ប្រទេសជាតិ៕”