នាំការសិក្សារៀនសូត្រភាសាអង់គ្លេសក្លាយទៅជាចលនាសិក្សារៀនសូត្រនៃសង្គមទាំងមូល
(VOVWORLD) - នាថ្ងៃទី៨ ខែធ្នូ នៅរដ្ឋធានីហាណូយ រដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្ដុះបណ្ដាល វៀតណាមលោក Phung Xuan Nha បានធ្វើជាអធិបតីក្នុងសិក្ខាសាលាស្ដីពី “ដំណោះស្រាយលើកកំពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រភាសាបរទេស ជាពិសេសគឺភាសាអង់គ្លេសក្នុងប្រព័ន្ធអប់រំទូទៅ”។
ថ្លែងនៅសិក្ខាសាលា រដ្ឋមន្រ្តីលោក Phung Xuan Nha បានអោយដឹងថា ចាំបាច់ត្រូវពិគ្រោះយោបល់ របស់អ្នកជំនាញ អ្នកវិទ្យាសាស្ត្រនិងសង្គមដើម្បីកសាងគោលនយោបាយនិង គម្រោងលើកកំពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រភាសាបរទេសនៅវៀតណាម។ ក្នុងនោះ សំខាន់បំផុតគឺត្រូវធ្វើស្ដង់ដារភាវូបនីយកម្មនូវកម្មវិធីរៀន សូត្រភាសាអង់គ្លេស។
រដ្ឋមន្រ្តីលោក Phung Xuan Nha បានអះអាងថា ក្រសួងអប់រំនិងបណ្ដុះ បណ្ដាលនឹងពិចារណាលើការកសាងមជ្ឈមណ្ឌលត្រួតពិនិត្យឯករាជ្យក៏ដូចជា អាចអញ្ជើញអង្គការវាយតម្លៃគុណភាពអប់រំអន្តរជាតិដើម្បីមកវាយតម្លៃចំពោះ គុណភាពនៃមជ្ឈមណ្ឌលបង្រៀនភាសាបរទេសនានានៅវៀតណាម។ ចំពោះ គ្រូបង្រៀន គឺក្រសួងអប់រំនិងបណ្ដុះបណ្ដាលនឹងចាត់វិធានការដើម្បីផ្លាស់ប្ដូរថ្មី លើវិធីសាស្ត្របណ្ដុះបណ្ដាលគ្រូបង្រៀនភាសាបរទេស៕