នីការ៉ាហ្គ័រគាំទ្រវៀតណាមការពារអធិបតេយ្យភាព

(VOVworld) - ក្នុងដំណើរទេស្សនកិច្ចនៅវៀតណាមនាថ្ងៃទី២ កក្កដារបស់គណៈ
ប្រតិភូជាន់ខ្ពស់នៃគណៈបក្សរណសិរ្សរំដោះជនជាតិ Sandino (FSLN) ប្រទេស
នីការ៉ាហ្គ័រ លោក Carlos Fonseca Terán សមាជិកការិយាល័យនយោបាយ និងជា
អនុប្រធានគណៈកម្មការកិច្ចការបរទេសមជ្ឈឹមបក្ស FSLN បានសំដែងគោលបំណង
បើកទូលាយថែមទៀតនូវទំនាក់ទំនងសាមគ្គីភាព សហប្រតិបតិ្តការប្រពៃណីរវាងបក្ស
ទាំង២ រួមចំណែកជំរុញទំនាក់ទំនងរវាងរដ្ឋនិងប្រជាជននៃប្រទេសទាំង២។

នីការ៉ាហ្គ័រគាំទ្រវៀតណាមការពារអធិបតេយ្យភាព - ảnh 1
សមាជិកអចិន្ត្រៃគណៈលេខាបក្សកុម្មុយនីសវៀតណាមលោក Le Hong Anh និងលោក Carlos Fonseca Terán (រូចថត៖TTXVN)


សំដែងទស្សនៈអំពីស្ថានភាពលើសមុទ្រខាងកើតនាពេលថ្មីៗនេះលោក Carlos Fonseca
Terán បានអះអាងថា នីការ៉ាហ្គ័រ ជានិច្ចកាលគាំទ្រវៀតណាមការពារអធិបតេយ្យភាព ឯករា្យជារបស់ខ្លួន។លោកបានឲ្យដឹងបន្ថែមទៀតថា នីការ៉ាហ្គ័រ សង្ឃឹមថា វៀតណាម
និងចិននឹងដោះស្រាយយ៉ាងឆាប់ៗភាពតានតឹងលើសមុទ្រខាងកើតដោយសន្តវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ