|
នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិនៅពិធីនេះ (រូបថត៖VOV) |
(VOVworld) - អញ្ជើញថ្លែងមតិនៅពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ទិវា
បង្កើត វិទ្យាស្ថានកសិកម្មវៀតណាមនាព្រឹកថ្ងៃទី១០ ធ្នូ នៅរដ្ឋធានីហាណូយ នាយក
រដ្ឋ មន្រ្តីវៀតណាមលោក Nguyen Xuan Phuc ចាត់ទុកថា រាល់ការសាកល្បងធំៗនា
បច្ចុប្បន្នចំពោះខឿនកសិកម្មវៀតណាមដូចជាបម្រែបម្រួលអាកាសធាតុ ការធ្លាក់
ចុះល្បឿនកំណើនតំលៃផលិតកម្ម ទាមទារឲ្យខឿនកសិកម្មត្រូវមានការផ្លាស់ប្ដូរថ្មី។
លោក Nguyen Xuan Phuc សង្កត់ធ្ងន់ថា ត្រូវនាំខឿនកសិកម្មវៀតណាម ក្លាយទៅ
ជាគំរូអភិវឌ្ឍន៍។
“វិទ្យាស្ថានចាំបាច់ត្រូវផ្ដល់អាទិភាពយុទ្ធសាស្ត្រចំពោះហេដ្ឋារចនាសម្ព័ន្ធ
ជនបទ ប្រព័ន្ធព្យាករណ៍អាកាសធាតុឆាប់ៗ ការស្រាវជ្រាវកសិកម្មជាសារវ័ន្ត ការ
ឃ្លាំមើលគ្រប់គ្រងជំងឺ សត្ថល្អិតចង្រៃជាដើម។ទន្ទឹមនឹងនោះ នាំចេញគំនិតជាក់
ស្ដែងសំដៅជំរុញ ប្រសិទ្ធភាពគ្រប់គ្រងដីធ្លី ជួយបង្កើនប្រព័ន្ធផលិតកម្ម លើក
កំពស់គុណភាព ផលិតផល កាត់បន្ថយចំណាយ បង្កលក្ខណៈដើម្បីប្រជាកសិករ
បង្កើនប្រាក់ ចំណូល”៕