នៅឆ្នាំ ២០២០ តម្លៃនាំចេញអង្ករសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិកក្រោយរយៈពេល ៨ ខែ

(VOVWORLD) - ចាប់តាំងពីដើមឆ្នាំមក ទូទាំងប្រទេស បាននាំចេញអង្ករជិត ៣,៩ លានតោន ស្មើនឹង ១,៩ ពាន់លានដុល្លារអាមេរិក។ ទោះបីជាបរិមាណផលថយចុះក៏ដោយ ប៉ុន្តែបើកគិតពីតម្លៃវិញ វាបានកើនឡើងជិត ១១% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នានាឆ្នាំ ២០១៩ ។
នៅឆ្នាំ ២០២០ តម្លៃនាំចេញអង្ករសម្រេចបាន ១,៩ ពាន់លានដុល្លារអាមេរិកក្រោយរយៈពេល ៨ ខែ - ảnh 1 ការនាំចេញអង្ករនឹងបន្តមានការផ្លាស់ប្តូរជាវិជ្ជមាន (រូបថត៖ vtv.vn)

ហ្វីលីពីនជាប្រទេសជាប់ចំណាត់ថ្នាក់ទី ១ ក្នុងទីផ្សារនាំចេញអង្កររបស់វៀត   ណាម ដោយមានចំណែកទីផ្សារចំនួន ៣៦,៩% ។

រួមជាមួយប្រទេស ហ្វីលីពីន      ទីផ្សារនាំចេញអង្ករដែលមានតម្លៃកើនឡើងយ៉ាងខ្លាំងបំផុតរួមមានប្រទេស  សេណេហ្គាល់ ឥណ្ឌូនេស៊ី និងចិន។

នៅក្នុងស្រុក តម្លៃស្រូវនិងអង្ករនៅតាម       បណ្តាខេត្តនៅតំបន់វាល ណ្ដទន្លេ Cuu Long បានកើនឡើងនៅក្នុងពាក់កណ្តាលនៃខែកក្កដា។ អ្នកជំនាញបានវាយតម្លៃថាការនាំចេញវៀតណាម និងទីផ្សារអង្ករ នៅតំបន់វាលសណ្ដ Cuu Long នៅឆមាសទី ២ នៃឆ្នាំនេះ នឹងបន្តមានការផ្លាស់ប្តូរជាវិជ្ជមាន ពីព្រោះប្រទេសនាំចេញអង្ករជាច្រើនមានការថយចុះនៃបរិមាណផលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ