នៅថ្ងៃទី ១៩ ខែកញ្ញា វៀតណាមមានអ្នកជំងឺ ចំនួន ៩.១៣៧ នាក់ត្រូវបានប្រកាសជាសះស្បើយពីកូវីដ ១៩

(VOVWORLD) - ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានអ្នកឆ្លងចំនួន ៦៨៧.០៦៣ នាក់។ ចំនួនករណីបានព្យាបាលជាសះស្បើយសរុបចំនួន ៤៥៧.៥០៥ ករណី។

យោងតាមព្រឹត្តិបត្រស្តីពីជំងឺកូវីដ ១៩ នៅថ្ងៃទី ១៩ ខែកញ្ញារបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង ១៧ ថ្ងៃទី ១៨ ខែកញ្ញា ដល់ម៉ោង ១៧ ថ្ងៃទី ១៩ ខែកញ្ញា អ្នកជំងឺឆ្លងកូវីដ ១៩ ថ្មី ចំនួន ១០.០៤០ នាក់ត្រូវបានកត់ត្រានៅក្នុងប្រព័ន្ធជាតិគ្រប់គ្រងករណីឆ្លងកូវីដ -១៩ ដែលក្នុងនោះ ១៥ ករណីត្រូវបាននាំចូលនិង ១០.០២៥ ករណីត្រូវបានកត់ត្រាឆ្លងនៅក្នុងប្រទេស។ ក្នុងថ្ងៃនេះដែរ អ្នកជំងឺចំនួន ៩.១៣៧ នាក់បានជាសះស្បើយ និងស្លាប់ ២៣៣ នាក់។

ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត វៀតណាមមានអ្នកឆ្លងចំនួន ៦៨៧.០៦៣ នាក់។ ចំនួនករណីបានព្យាបាលជាសះស្បើយសរុបចំនួន ៤៥៧.៥០៥ ករណី។

រហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅវៀតណាមមានចំនួន ១៧.០៩០ នាក់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ