នាថ្ងៃទី ៥ ខែកក្កដា វៀតណាមបានរកឃើញអ្នកឆ្លងថ្មីកូវីដ -១៩ ចំនួន ១.១០២ នាក់
(VOVWORLD) - នេះជាលើកដំបូង ដែលចំនួនករណីឆ្លងក្នុងមួយថ្ងៃនៅវៀតណាមហួសពី ១០០០នាក់។
តំបន់ជាច្រើននៅក្នុងទីរួមខេត្ត Tan Uyen ខេត្ត Binh Duong ត្រូវបានបិទខ្ទប់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩ (រូបថត៖ TTXVN) |
យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺរាតត្បាតកូវីដ ១៩ នៅ យប់ថ្ងៃទី ៥ ខែកក្កដា របស់ក្រ សួងសុខាភិបាល បានឲ្យដឹងថា ចាប់ពីម៉ោង ១២ ថ្ងៃត្រង់ដល់ម៉ោង ១៨ ល្ងាចថ្ងៃទី ៥ ខែកក្កដា វៀត ណាមបានរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ៥២៧ ករណី ហើយទីក្រុងហូជីមិញនៅ តែមានចំនួនអ្នកជំងឺ ច្រើនជាងគេគឺ ២៧០ ករណី។ នេះជាលើកដំបូង ដែលចំនួនករណីឆ្លងក្នុងមួយថ្ងៃនៅ វៀតណាមហួសពី ១០០០នាក់។
រហូតមកដល់ពេលនេះ វៀតណាមបានរកឃើញអ្នកឆ្លងថ្មីកូវីដ ១៩ ចំនួន ២១.០៣៥ នាក់ អ្នកជាសះស្បើយ ចំនួន ៨.០២២ នាក់ ហើយអ្នកជំងឺចំនួន ៩០នាក់បានស្លាប់៕