នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងប្រសិទ្ធិភាព


នាំទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងវៀតណាមនិងរុស្ស៊ីអភិវឌ្ឍន៍កាន់តែទូលំទូលាយនិងប្រសិទ្ធិភាព - ảnh 1
ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh បានទទួលជួបសន្ទនាជាមួយរដ្ឋលេខាធិការទី១ ក្រសួងការបរទេសរុស្ស៊ី លោក V. Titov

 

(VOV)_នារសៀលថ្ងៃទី៣ មិនា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរ ទេស វៀតណាម លោក Pham Binh Minh បាន​ទទួលជួប​សន្ទនាជាមួយរដ្ឋលេខា ធិការទី១
 ក្រសួង ការបរទេសរុស្ស៊ី ​លោក V. Titov ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀត
ណាម និង​ដំណើការពិគ្រោះយោបល់នយោបាយជាប្រចាំឆ្នាំរវាងក្រសួងការ​បរទេស នៃប្រទេសទាំងពីរ។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រី​ Pham Binh Minh បានស្នើថាក្រ សួងការបរទេសនៃប្រទេសទាំងពីរវៀតណាមនិងរុស្ស៊ី​ ត្រូវរួមសហការយ៉ាង ស្អិតរមួតជាមួយគ្រប់ក្រសួង ស្ថាប័នទាក់ទិន​នានា ដើម្បីត្រៀមរៀបចំដ៏ល្អ សំរាប់
ដំណើរ​ទស្សនកិច្ចជាន់​ខ្ពស់ លាតត្រដាងអនុវត្តបណ្ដាគំរោងការណ៍យុទ្ធសាស្ត្រប្រកប ដោយប្រសិទ្ធិភាពនិងអោយទាន់ពេលវេលា​។ 

          រីឯខ្លួនវិញ លោក V. Titov បានអោយដឹងថា៖ ថ្នាក់ដឹកនាំជាន់​ខ្ពស់​របស់រុស្ស៊ី  ជានិច្ចកាលគោរព និងយកចិត្តទុកដាក់ដល់ទំនាក់​ទំនងដៃគូយុទ្ធសាស្ត្រលើគ្រប់ វិស័យជាមួយវៀតណាម ហើយក្រសួងការបរទេសរុស្ស៊ី នឹងបន្តរួមសហការយ៉ាង
ស្អិតរមួតជាមួយភាគីវៀតណាម ក្នុងអនុវត្តកិច្ចព្រមព្រៀងជាន់ខ្ពស់ទាំងឡាយដែល
ទទួល​បាន ក៏ដូចជាបណ្ដាគំរោងការណ៍សំខាន់ៗដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ