នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី

(VOVWORLD) - តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២។ 
នាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ម៉ាឡេស៊ីឡើងកំពស់ថ្មី - ảnh 1នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Dato' Sri Ismail Sabri bin Yaakob (រូបថត៖ BERNAMA/VNA)

នេះគឺជាដំណើរទស្សនកិច្ចនៅវៀតណាម ដើមដំបូងរបស់លោក Dato' Sri Ismail Sabri Yaakob ក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចាប់តាំងពីពេលចូលកាន់តំណែងក្នុងខែសីហា ឆ្នាំ២០២១។ ដំណើរទស្សនកិច្ចនេះប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងមិត្តភាពជាប្រពៃណីនិងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងម៉ាឡេស៊ីកំពុងអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ ប្រទេសទាំងពីរកំពុងឆ្ពោះទៅរកពិធីរំលឹកខួបលើកទី ៥០ ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី ៣០ មិនា ឆ្នាំ ១៩៧៣ ថ្ងៃទី ៣០ មិនា ឆ្នាំ ២០២៣)។

ដំណើរទស្សនកិច្ចនេះសំដៅបង្កើនថែមទៀតទំនាក់ទំនងទ្វេភាគី លើកកម្ពស់កម្លាំងពលំសរុបរបស់ប្រទេសទាំងពីរក្នុងកិច្ចសហប្រតិបត្តិការក្រោយជំងឺរាតត្បាតកូវីដ ១៩។ ទន្ទឹមនឹងនោះ នេះក៏ជាឱកាសសម្រាប់ភាគីទាំងពីរស្វែងរកទិដ្ឋភាពថ្មីនៃកិច្ចសហប្រតិបត្តិការទ្វេភាគី; ពិភាក្សាអំពីបញ្ហាតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា; ជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ