នាំទំនាក់ទំនងរវាងវៀតណាម និងសិង្ហបុរីអភិវឌ្ឍន៍កាន់តែខ្លាំងក្លានិងជាក់ស្តែងជាង
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសិង្ហបុរី នាព្រឹកថ្ងៃទី៩ ខែកុម្ភៈនេះ នៅវិមាន Istana នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញចូលជួបសម្តែងការគួរសមជាមួយប្រធានាធិបតីសិង្ហបុរីលោក Halimah Yacob។
នាយករដ្ឋមន្ត្រី Pham Minh Chinh បានជួបជាមួយប្រធានាធិបតីសិង្ហបុរី លោកស្រី Halimah Yacob។ (រូបថត៖ VOV) |
លោកប្រធានាធិបតី Halimah Yacob បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រី លោក Pham Minh Chinh នៅសិង្ហបុរីបានរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ជាក់ស្តែងជាង។ លោក Halimah Yacob បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់មណ្ឌលឧស្សាហកម្មវៀតណាម - សិង្ហបុរី (VSIP) ហើយអះអាងថា នេះជាគំរូជោគជ័យក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងអរគុណរដ្ឋាភិបាលវៀតណាមដែលបានបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចសិង្ហបុរីធ្វើប្រតិបត្តិការនៅវៀតណាម។
រីឯខ្លួនវិញ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាង លើកទឹកចិត្តធុរកិច្ចសិង្ហបុរី ពង្រីកនិងអភិវឌ្ឍន៍តំបន់ VSIP តាមទិសដៅមណ្ឌលឧស្សាហកម្មបៃតង ឆ្លាតវៃ និងសន្សំសំចៃថាមពល។ ទន្ទឹមនឹងនោះ ស្រាវជ្រាវដើម្បីបើក VSIPs បន្ថែមទៀត។ លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការងាររវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗ។
នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអះអាង លើកទឹកចិត្តធុរកិច្ចសិង្ហបុរី ពង្រីកនិងអភិវឌ្ឍន៍តំបន់ VSIP ។ (រូបថត៖ VOV) |
ភាគីទាំងពីរក៏បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌនៃវេទិកាពហុភាគីដូចជា៖ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អង្គការសហប្រជាជាតិ; ឯកភាពបន្តធ្វើការរួមគ្នា ដើម្បីកសាងសហគមន៍អាស៊ានប្រកបដោយស្ថិរភាព ឯកភាព និងរឹងមាំ។ ភាគីទាំងពីរបានឯកភាពរួមសហការក្នុងការរួមចំណែកធានានូវតួនាទីជាមជ្ឈភាព និងគោលជំហររួមរបស់អាស៊ានក្នុងបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាសមុទ្រខាងកើតផងដែរ៕