នាំទំនាក់ទំនងសហប្រតិបត្តិការរវាងវៀតណាម - OECD កាន់តែមានប្រសិទ្ធភាពនិងជាក់ស្ដែង
(VOVWORLD) - នារសៀលថ្ងៃទី ២៦ តុលា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទទួលជួបលោក Mathias Cormann អគ្គលេខាធិការនៃ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងឱកាសអញ្ជើញចូលរួម សកម្មភាពក្នុងក្របខ័ណ្ឌវេទិការដ្ឋមន្រ្តី OECD - អាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ទទួលជួបលោក Mathias Cormann អគ្គលេខាធិការនៃ អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD)។ (រូបថត៖ VNA) |
ក្នុងជំនួបនេះ រដ្ឋមន្ត្រី លោក Bui Thanh Son បានសង្កត់ធ្ងន់លើអត្ថន័យសំខាន់ នៃការអនុវត្តអនុស្សារណៈយោគយល់គ្នា (MOU) រវាងវៀតណាម និង OECD។ លោក រដ្ឋមន្ត្រីសង្ឃឹមថា OECD នឹងបន្តជួយផ្ដល់អនុសាសន៍គោលនយោបាយសម្រាប់ វៀតណាម ដោយផ្តោតលើវិស័យមួយចំនួនដូចជា ពន្ធអប្បបរមាសកល ការកាត់ បន្ថយការបំភាយកាបូន ការការពារបរិស្ថាន បច្ចេកវិទ្យាខ្ពស់ វត្ថុពាក់កណ្ដាលចំឡង ការផ្លាស់ប្តូរឌីជីថល បញ្ញាសិប្បនិមិត្ត ជាដើម។
អគ្គលេខាធិការ OECD លោក Mathias Cormann បានសម្តែងការចាប់អារម្មណ៍ ចំពោះចំណុចភ្លឺក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំនេះ ក្នុងផ្ទាំងរូបភាព អាប់អួរនៃសេដ្ឋកិច្ចសកល។ លោកអគ្គលេខាធិការបានអះអាងថា OECD និងប្រទេស ជាសមាជិកនានានឹងបន្តរួមដំណើរជាមួយវៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នាំកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរឡើងកំពស់ថ្មី ផ្សារភ្ជាប់ ជាមួយនឹងអាទិភាពនានារបស់វៀតណាមក្នុងវិស័យដែលទើបលេចឡើងដូចជាការ ផ្លាស់ប្តូរឌីជីថល និងកំណើនបៃតង៕