នាំបុណ្យតេតកក់ក្ដៅដល់អ្នកជំងឺធានារ៉ាប់រងសុខាភិបាល ដែលមានស្ថានភាពរស់នៅលំបាក
(VOVWORLD) - កម្មវិធីបានផ្តល់អំណោយដល់អ្នកជំងឺដែលមានស្ថានភាពលំបាក ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។
កម្មវិធីនាំបុណ្យតេតកក់ក្ដៅដល់អ្នកជំងឺធានារ៉ាប់រងសុខាភិបាល ដែលមានស្ថានភាពរស់នៅលំបាក - និទាឃរដូវឆ្នាំ ២០២៣ |
នារសៀលថ្ងៃទី ៥ មករា នៅទីក្រុងហាណូយ ធានារ៉ាប់រងសង្គមវៀតណាម បានរៀបចំកម្មវិធីនាំបុណ្យតេតកក់ក្ដៅដល់អ្នកជំងឺធានារ៉ាប់រងសុខាភិបាល ដែលមានស្ថានភាពរស់នៅលំបាក - និទាឃរដូវឆ្នាំ ២០២៣។
កម្មវិធីបានផ្តល់អំណោយដល់អ្នកជំងឺដែលមានស្ថានភាពលំបាក ដោយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនៅតាមមន្ទីរពេទ្យទូទាំងប្រទេស។ នៅទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៣០ ធ្នូ ឆ្នាំ ២០២២ មក ក្រុមការងារនៃធានារ៉ាប់រងសង្គមវៀតណាមបានចុះតាមមន្ទីរពេទ្រនៅថ្នាក់មជ្ឈឹម ដើម្បីផ្តល់អំណោយជូនអ្នកជំងឺក្រីក្រ។ លោក Nguyen The Manh អគ្គនាយកក្រុមហ៊ុនធានារ៉ាប់រងសង្គមវៀតណាមបានចែករំលែកថា៖
“យើងខ្ញុំសង្ឃឹមថា អំណោយតិចតូចដែលឧបត្ថម្ភដោយកម្មាភិបាល បុគ្គលិក និងពលករនៃផ្នែកធានារ៉ាប់រងសង្គមវៀតណាមនឹងជួយបំភ្លឺក្ដីជឿជាក់ ក្តីសង្ឃឹមដល់អ្នកជំងឺ ដើម្បីទទួលអំណរបុណ្យតេតយ៉ាងសប្បាយរីករាយ ភាពកក់ក្តៅ និងពោរពេញទៅដោយក្តីស្រឡាញ់។ យើងខ្ញុំមិនត្រឹមតែផ្តល់អំណោយដ៏កក់ក្តៅដល់អ្នកជំងឺប៉ុណ្ណោះទេ ថែមទាំងចែករំលែកការយោគយល់ ចែករំលែកភាពកក់ក្តៅរបស់មនុស្សជាតិ ហើយជាសកម្មភាពបន្តប្រពៃណីដ៏ល្អប្រពៃរបស់ប្រជាជាតិ ប្រកបដោយអត្ថន័យនៃមនុស្សជាតិ “ស្រលាញ់មនុស្សដូចជាស្រឡាញ់ខ្លួនឯង” ៕