នាំបុណ្យតេតវៀតណាមទៅកាន់ពិភពលោក
(VOVWORLD) - នាថ្ងៃទី ២ ខែមីនា នៅទីក្រុង Palmerston ភាគខាងជើងប្រទេសអូស្ត្រាលី ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Perth បានសម្របសម្រួលជាមួយសមាគមគ្រួសារវៀតណាម - អូស្ត្រាលី (AVFA) និងក្រុមសិល្បករ សិប្បករមកពីទីក្រុងហូជីមិញ រៀបចំកម្មវិធី “និទាឃរដូវនៃស្រុកកំណើត ឆ្នាំ ២០២៤” ដើម្បីផ្សព្វផ្សាយសម្រស់ប្រពៃណីក្នុងវប្បធម៌អំណរបុណ្យតេតរបស់ប្រជាជនវៀតណាម។
អភិបាលនៃដែនដីភាគខាងជើងរបស់អូស្ត្រាលី លោក Hugh Heggie ជាមួយនឹងការសរសេរអក្សរផ្ចង់។ រូបថត៖ VNA |
នេះជាលើកទីមួយហើយដែលកម្មវិធី “និទាឃរដូវនៃស្រុកកំណើត” ត្រូវបានរៀបចំឡើងជាទ្រង់ទ្រាយធំនៅភាគខាងជើងអូស្ត្រាលី ដោយមានការចូលរួមពីសិល្បៈករនិងសិប្បករជាច្រើនមកពីវៀតណាម។ ព្រឹត្តិការណ៍នេះនាំមកនូវបទពិសោធន៍វប្បធម៌ថ្មីថ្មោងដល់មិត្តភក្តិអន្តរជាតិនៅតំបន់ភាគខាងជើងនៃប្រទេសអូស្ត្រាលី។ តាមនោះ ជំរុញការយោគយល់គ្នាទៅវិញទៅមក និងជាពិសេសដើម្បីឲ្យជំនាន់យុវវ័យវៀតណាមដែលកើតមកនៅប្រទេសអូស្ត្រាលី មិនបំភ្លេចចោលឫសគល់របស់ខ្លួន។
នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមសិល្បៈករ និងសិប្បករមកពីទីក្រុងហូជីមិញបានឧទ្ទេសនាមអំពីល្បែងលេងប្រជាប្រិយ ការសរសេរអក្សរផ្ចង់ នំប្រពៃណី និងបង្ហាញម៉ូដ អាវផាយ - សំលៀកបំពាក់ប្រពៃណីវៀតណាមផងដែរ៕