នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់
|
នេប៉ាល់៖បរិមាណមនុស្សស្លាប់ដោយការរញ្ជួយដីឡើងដល់ជាង៧ពាន់នាក់ (CBC) |
Vovworld-តាមការធ្វើស្ថិតិថ្មីបំផុតនៃមជ្ឈមណ្ឌលទប់ទល់បន្ទាន់ជាតិនេប៉ាល់
(NEOC) ថានាថ្ងៃទី៣ឧសភាបរិមាណមនុស្សត្រូវស្លាប់ដោយការរញ្ជួយដីមានកំរិត
៧,៨ richter នាថ្ងៃទី២៥មេសាកន្លងទៅបានកើនឡើងជាង៧ពាន់នាក់។ នាថ្ងៃដដែល
ប៉ូលីសនេប៉ាល់បានរកឃើញសាកសពមនុស្សចំនួន៥១ ក្នុងនោះមានជនបរទេស
ចំនួន៦នាក់នៅដំបន់ជ្រលងភ្នំ Langtang។ ដូច្នេះគិតមកដល់ឥឡុវនេះគេបានរក
ឃើញសាកសពភ្ញៀវទេសចរណ៍បរទេសចំនួន៥៤នាក់នៅនេប៉ាល់។ រដ្ឋមន្ត្រីក្រសួង
ហិរញ្ញវត្ថុនេប៉ាល់លោក Ram Sharan Mahat បានចាត់ទុកថា បរិមាណមនុស្សត្រូវស្លាប់
ក្នុងការរញ្ជួយដីនៅនេប៉ាល់នឹងកើនឡើងខ្ពស់បន្ទាប់ពីបុគ្គលិកជួយសង្គ្រោះបានចូល
បណ្ដាភូមិឆ្ងាយដាច់ស្រយាល។
ក្នុងព្រឹត្តិការណ៍ទាក់ទិនមួយទៀត នាថ្ងៃទី៣ឧសភានេប៉ាល់បានបិទទ្វាព្រលាន
យន្តហោះអន្តរជាតិតែមួយគត់សំរាប់យន្តហោះធំៗដឹកទំនិញជំនួយនិងបុគ្គលិកជួយ
សង្គ្រោះដោយសារផ្លូវចុះចត់តែមួយគត់នៃព្រលានយន្តហោះមិនអាចឆ្លើយតបបាន
បរិមាណយន្តហោះធំៗជាច្រើនឡើយ៕