នាំផលិតផលទេសចរណ៍វៀតណាមឲ្យបានខិតជិតនឹងភ្ញៀវទេសចរឆែក
(VOVWORLD) -អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមរៀបចំកម្មវិធីឧទ្ទេសនាមអំពីទេសចរណ៍វៀតណាម (Roadshow) នៅរដ្ឋធានី Praha ប្រទេសឆែក នាថ្ងៃទី២៧ខែមិថុនា។
កម្មវិធីនេះមានគោលបំណងផ្សព្វផ្សាយទេសចរណ៍វៀតណាម និងតភ្ជាប់ សហ គ្រាសធ្វើដំណើរទេសចរណ៍នៃប្រទេសទាំងពីរ។ថ្លែងមតិក្នុងពិធីនេះអគ្គនាយក នៃអគ្គនាយកដ្ឋានទេចរណ៍វៀតណាម លោក Nguyen Van Tuan បានសង្កត់ធ្ងន់ថា៖
“ យើងខ្ញុំបានរៀបចំព្រឹត្តិការណ៍នេះដើម្បីផ្សព្វផ្សាយផលិតផល រូបភាព ទីកន្លែងមកដល់ និងតម្លៃដ៏ពិសេសអំពីធម្មជាតិមនុស្សនិងម្ហូបអាហារ វៀតណាម ដល់មិត្តភ័ក្តនិងភ្ញៀវទេសចរណ៍ឆែក ក៏ដូចជា ក្រុមហ៊ុនធ្វើដំណើរទេសចរណ៍ ព្រមទាំងបង្កើតវេទិកាដើម្បីសហគ្រាសទេសចរណ៍នៃភាគីទាំងពីរជួបប្រាស្រ័យ និងចែករំលែកព័ត៌មាននៃកិចសហប្រតិបត្តិការជា មួយគ្នាផងដែរ។”៕