នៅពាក់កណ្តាលខែមិថុនា ឥណពន្ធនៃសេដ្ឋកិច្ចទាំងមូល ឈានដល់ប្រហែល ៥២៣,៨ ពាន់លានដុល្លារ
(VOVWORLD) - នាព្រឹកថ្ងៃទី ២១ មិថុនា នៅទីក្រុងហាណូយ ធនាគារជាតិវៀតណាមបានរៀបចំសន្និសីទសារព័ត៌មានមួយដើម្បីជូនដំណឹងអំពីលទ្ធផលនៃការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងសកម្មភាពរបស់ធនាគារក្នុងរយៈពេល ៦ ខែដើមឆ្នាំ។
ទិដ្ឋភាពនៃសន្និសីទកាសែត (រូបថត៖ VOV) |
ថ្លែងមតិក្នុងសន្និសីទកាសែត ទេសាភិបាលរងអចិន្ត្រៃយ៍នៃធនាគាររដ្ឋ លោក Dao Minh Tu បានឲ្យដឹងថា ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ធនាគាររដ្ឋវៀតណាមបានអនុវត្តប្រកបដោយសមកាលកម្មនូវដំណោះស្រាយសម្រាប់ការគ្រប់គ្រងគោលនយោបាយរូបិយវត្ថុ និងសកម្មភាពធនាគារ។ គិតត្រឹមថ្ងៃទី ១៥ ខែមិថុនា ឥណពន្ធនៃសេដ្ឋកិច្ចទាំងមូលសម្រេចបានប្រហែល ៥២៣,៨ ពាន់លានដុល្លារអាមេរិក កើនឡើង ៨,៩៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដើម្បីបន្តអនុវត្ត គោលនយោបាយរបស់រដ្ឋសភា រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីនៃការកាត់បន្ថយអត្រាការប្រាក់កម្ចី ដើម្បីដោះស្រាយការលំបាកសម្រាប់សេដ្ឋកិច្ច អាជីវកម្ម និងប្រជាជន ចាប់ពីខែមីនាដល់ខែមិថុនា ធនាគាររដ្ឋវៀតណាមបានកែសម្រួលជាបន្តបន្ទាប់ កាត់បន្ថយការប្រាក់ ៤ ដង ជាមួយនឹងការថយចុះ ០,៥ - ២,០% ក្នុងមួយឆ្នាំ។ លោក Dao Minh Tu បានឲ្យដឹងថា៖ “ក្នុងខែដំបូងនៃឆ្នាំនេះ ដោយ សារផលប៉ះពាល់ពហុវិមាត្រ ទីមួយគឺជាការលំបាករបស់វៀតណាមបន្ទាប់ពីរយៈពេល ២ឆ្នាំនៃការរីករាលដាលនៃជំងឺកូវីដ ១៩ ទីពីរគឺការប្រែប្រួលនៃសេដ្ឋកិច្ចពិភពលោក នៅតែមានភាពស្មុគស្មាញ ទំនិញឥណទានរបស់ធនាគារក៏រងផលប៉ះពាល់ផងដែរ។ យ៉ាងណាមិញ នៅតែមានគោលដៅធំៗ ដែលធនាគាររដ្ឋអាចធានាបាន នោះគឺ៖ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច គ្រប់គ្រងអតិផរណា តម្លៃរូបិយប័ណ្ណត្រូវបានរក្សាស្ថិរភាព អត្រាការប្រាក់ត្រូវបានគ្រប់គ្រងយ៉ាងខ្លាំង”។
ធនាគាររដ្ឋបានឲ្យដឹងថា ខ្លួននឹងបន្តធ្វើការជាមួយធនាគារពាណិជ្ជកម្ម ដោយជំរុញឱ្យស្ថាប័នឥណទានកាត់បន្ថយការចំណាយ ដើម្បីរក្សាស្ថិរភាពអត្រាការប្រាក់កម្ចី ដើម្បីគាំទ្រដល់អាជីវកម្មឱ្យស្តារឡើងវិញ និងអភិវឌ្ឍផលិតកម្ម អាជីវកម្ម៕