នាព្រឹកថ្ងៃទី១៦ ខែមេសា វៀតណាមមិនបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីឡើយ

(VOVWORLD) - គិតចាប់ពីម៉ោង ១៨ ថ្ងៃទី ១៥ ខែមេសា ដល់ម៉ោង ៦ ថ្ងៃទី ១៦ ខែមេសា វៀតណាមមិនបានរកឃើញករណីឆ្លងជំងឺ Covid-19 ថ្មីឡើយ។

ចំនួនករណីឆ្លង COVID-19 សរុបនាពេលបច្ចុប្បន្ននេះគី ២.៧៥៨ ករណី។ រហូតដល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយជូនអ្នកជំងឺចំនួន ២.៤៤៥នាក់។ ក្នុងនោះមានករណីស្លាប់ចំនួន ៣៥នាក់ផងដែរ។

ខេត្តនិងក្រុងចំនួន ១០ (Hoa Binh, Dien Bien, Ha Giang, Binh Duong, Hung Yen, Bac Giang, Gia Lai, Bac Ninh, Quang Ninh និងទីក្រុងហូជីមិញ) មិនបានរកឃើញករណីឆ្លងជំងឺ Covid-19  ក្នុងសហគមន៍ ក្នុងរយៈពេល ៦២ ថ្ងៃកន្លងមកហើយ; រដ្ឋធានីហាណូយ ក្នុងរយៈពេល ៥៩ ថ្ងៃកន្លងមក គ្មានករណីឆ្លង COVID-19 នៅក្នុងសហគមន៍ផងដែរ។

គិតត្រឹមម៉ោង១៦  ថ្ងៃ១៥ ខែមេសា វៀតណាមបានចាក់វ៉ាក់សាំងបង្ការជំងឺជូនប្រជាជនចំនួន៦៣.៧៥៨នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ