នាព្រឹកថ្ងៃទី២០ កុម្ភៈ វៀតណាមមិនកត់ត្រាករណីឆ្លង Covid-19 ថ្មីណាមួយឡើយ

(VOVWORLD) - គិតពីវេលាម៉ោង១៨ថ្ងៃទី១៩ កុម្ភៈ ដល់វេលាម៉ោង៦ ថ្ងៃទី២០ កុម្ភៈវៀតណាម មិនកត់ត្រាករណីឆ្លង Covid-19 ថ្មីណាមួយឡើយ។
ដូច្នេះហើយ គិតរហូតដល់វេលាម៉ោង៦ថ្ងៃទី២០ កុម្ភៈ ចំនួនអ្នកជម្ងឺ Covid-19 សរុបនៅវៀតណាមនៅតែមាន ២៣៦២នាក់ ក្នុងនោះ ករណីឆ្លងក្នុងស្រុកមានចំនួន ១៤៦៣នាក់; ករណីបានជាសះស្បើយមានចំនួន១៦២៧នាក់ ខណៈដែលករណីស្លាប់ មានចំនួន៣៥នាក់។
គិតចាប់តាំងពីថ្ងៃទី២៧ មករា មក មានខេត្ត ក្រុងចំនួន១៣នៅប្រទេសវៀត ណាម បានកើតមានករណីឆ្លង Covid-19 ដែលក្នុងនោះ ខេត្ត Hai Duong ជាតំបន់ ដែលមានចំនួនករណីឆ្លងជម្ងឺច្រើនជាងគេ (៥៩០ករណី)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ