នៅព្រឹកថ្ងៃទី ១៣ ខែកញ្ញា វៀតណាមមិនរកឃើញករណីឆ្លងជម្ងឺកូវីដ១៩ ថ្មីទេ
(VOVWORLD) - ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ១២ ខែកញ្ញា ដល់ ម៉ោង ៦ ថ្ងៃទី ១៣ ខែកញ្ញា វៀតណាមមិនរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីណាមួយទេ។
គណៈកម្មាធិការជាតិដឹកនាំការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានឲ្យដឹងថា ចាប់ពីម៉ោង ១៨ ៖ ០០ ថ្ងៃទី ១២ ខែកញ្ញា ដល់ ម៉ោង ៦ ថ្ងៃទី ១៣ ខែកញ្ញា វៀតណាមមិនរកឃើញមានករណីឆ្លងជំងឺកូវីដ១៩ ថ្មីណាមួយទេ។
ប្រទេសវៀតណាមនៅតែកតត្រាករណីមានលទ្ធផលតេស្តវិជ្ជមានចំពោះវីរុស SARS-CoV-2 ចំនួន ១.០៦០ ករណី ដែលក្នុងនោះមាន ៦៩១ ករណីដែលបានឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេស។ រហូតមកដល់ពេលនេះ ប្រទេសវៀតណាមមានមនុស្សចំនួន ៩១០/១.០៦០ នាក់ដែលត្រូវបានប្រកាសជាសះស្បើយនិងមានអ្នកស្លាប់ចំនួន ៣៥ នាក់៕