នៅព្រឹកថ្ងៃទី ២៦ ខែកក្កដានេះ វៀតណាមរកឃើញអ្នកឆ្លងកូវីដ -១៩ ចំនួន ២.៧០៨ ករណី

(VOVWORLD) - ហើយវៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង ៤,៦ លានដូសផងដែរ។

យោងតាមព្រឹត្តិប័ត្រព័ត៌មានស្តីពីជំងឺកូវីដ ១៩ នៅព្រឹកថ្ងៃទី ២៦ ខែកក្កដារបស់ក្រសួងសុខាភិបាលបានអោយដឹងថា គិតត្រឹមម៉ោង ១៩ ថ្ងៃទី ២៥ ខែកក្កដា ដល់ម៉ោង ៦ ថ្ងៃទី ២៦ ខែកក្កដា វៀតណាមរកឃើញអ្នកឆ្លងកូវីដ ១៩ ចំនួន ២.៧០៨ នាក់ ដែលក្នុងនោះ ទីក្រុងហូជីមិញមានអ្នកជំងឺចំនួន ១,៧១៤ ករណី។ រហូតមកដល់បច្ចុប្បន្ននេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០១.១៧៣ នាក់ ក្នុងនោះជាសះស្បើយ ១៩.៣៤២ នាក់។ ហើយវៀតណាមក៏បានចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ ចំនួនជាង ៤,៦ លានដូសផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ