នៅព្រឹកថ្ងៃទី ២៩ ឧសភានេះ វៀតណាមបានរកឃើញករណីឆ្លងកូវីដ ១៩ ចំនួន ៨៧ នាក់បន្ថែមទៀត

(VOVWORLD) - ខេត្តចំនួន ៨ (Yen Bai, Quang Ngai, Dong Nai, Nghe An, Quang Ninh, Quang Nam, Quang Tri, Thua Thien Hue) មិនបាន កត់ត្រាករណីឆ្លងថ្មីអស់រយៈពេល ១៤ ថ្ងៃមកហើយ។

យោងតាមព័ត៌មានពីក្រសួងសុខាភិបាលបានឲ្យដឹងថា ចាប់ពីម៉ោង ៦ ល្ងាចថ្ងៃទី ២៨ ឧសភា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ២៩ ឧសភា វៀតណាមបានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៧ ករណីទៀត ត្រូវបានកត់ត្រានៅក្នុងខេត្ត Bac Giang (៥៧ ករណី), Bac Ninh (២៧ ករណី), ខេត្ត Bac Lieu (១ ករណី),  ខេត្ត Gia Lai (១ ករណី) និងមន្ទីរពេទ្យមហារីក ទីតាំង Tan Trieu (១ ករណី)។ គិតត្រឹមម៉ោង ៦ ព្រឹកថ្ងៃទី ២៩ ឧសភា វៀតណាមមានករណីឆ្លងកូវីដ ១៩ ក្នុងស្រុកសរុប ៥.១៦៤ ករណីនិងករណីនាំចូល ១.៤៩៣ ករណី។ ចំនួនករណីឆ្លងថ្មីចាប់ពីថ្ងៃទី ២៧ ខែមេសាដល់បច្ចុប្បន្នមានចំនួន ៣.៥៩៤ ដែលជាករណីឆ្លងក្នុងស្រុកនិង ២១១ ករណីទៀតជាករណីនាំចូល។ ខេត្តចំនួន ៨ (Yen Bai, Quang Ngai, Dong Nai, Nghe An, Quang Ninh, Quang Nam, Quang Tri, Thua Thien Hue) មិនបានកត់ត្រាករណីឆ្លងថ្មីអស់រយៈពេល ១៤ ថ្ងៃមកហើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ