នាព្រឹកថ្ងៃទី ៣០ ខែមេសា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៣ ករណីថែមទៀតនៅក្នុងប្រទេស និងមាន ១ ករណីដែលនាំចូលប្រទេស
(VOVWORLD) - យោងតាមព័ត៌មានពេលព្រឹកថ្ងៃទី ៣០ ខែមេសារបស់ក្រសួងសុខាភិបាលវៀតណាម បានអោយដឹងថា ចាប់ពីម៉ោង ១៨៖០០ ថ្ងៃទី ២៩ ខែមេសា ដល់ម៉ោង ៦៖០០ ថ្ងៃទី ៣០ ខែមេសា វៀតណាមបានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ៤ ករណី ដែលក្នុងនោះមាន ៣ ករណីក្នុងស្រុក (ពោលគឺ ទីក្រុងហាណូយ ១ ករណី ទីក្រុង Hung Yen ២ ករណី និងមាន១ ករណីទៀត ត្រូវបានដាក់នៅដាច់ដោយឡែកនៅខេត្ត Quang Tri ក្រោយពីចូលមកក្នុងប្រទេស។
ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កម្លាំងខែត្រៀមជួរមុខនៃការវប្រយុទ្ធប្រឆាំងជំងឺរាតត្បាតក្នុងខ័ណ្ឌ Son Tra (រូបថត៖ VNA) |
នាបច្ចុប្បន្ន វៀតណាមមានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១.៩១៤ នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺ ក្នុងស្រុកចំនួន ១.៥៨០នាក់។ មកទល់ពេលនេះ វៀតណាមបានព្យាបាលជាសះស្បើយឲ្យអ្នកជម្ងឺកូវីដ១៩ចំនួន ២.៥១៦ នាក់ / ២.៩១៤ នាក់ ហើយមានមនុស្សចំនួន ៣៥ នាក់បានស្លាប់។ បន្ទាប់ពីបានរកឃើញមាន ៦ ករណីឆ្លងជំងឺនៅក្នុងសហគមន៍នៅតាមមូលដ្ឋានមួយចំនួនពីតំបន់ផ្ទុះជំងឺនៅខេត្ត Ha Nam នាយប់ថ្ងៃទី ២៩ ខែមេសា ក្រុមការងារដឹកនាំដោយរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Thanh Long បានធ្វើការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Ha Nam ស្តីពីកិច្ចការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល Nguyen Thanh Long បានស្នើឱ្យរក្សាគម្លាតសង្គមនៅឃុំ Dao Ly ស្រុក Ly Nhan ព្រមទាំងយកសំណាកដើម្បីធ្វើតេស្តិ៍ភ្លាមៗក្នុងរាត្រីថ្ងៃទី ២៩ ខែមេសា ចំពោះគ្រួសារនានានៅតំបន់ដែលមានផ្ទុះជំងឺរាតត្បាតផងដែរ៕