នាព្រឹកថ្ងៃទី ៧ ខែសីហាវៀតណាមរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៣.៧៩៤ នាក់

(VOVWORLD) - រហូតមកដល់បច្ចុប្បន្ននេះចំនួនករណីជាសះស្បើយសរុបមានចំនួន ៦២.៣៣២ នាក់។

យោងតាមព័ត៌មានពីក្រសួងសុខាភិបាល គិតត្រឹមម៉ោង ១៨និង៣០នាទី ថ្ងៃទី ៦ ខែសីហា ដល់ម៉ោង ៦ ព្រឹកថ្ងៃទី ៧ ខែសីហា ប្រព័ន្ធជាតិគ្រប់គ្រងករណីឆ្លងកូវីដ -១៩ បានរកឃើញករណីឆ្លងជំងឺកូវីដ ១៩ ថ្មី ចំនួន ៣.៧៩៤ ករណី ដែលជាករណីឆ្លងក្នុងប្រទេស ក្នុងនោះ នៅទីក្រុងហូជីមិញមានចំនួន ១.៨៣៦ ករណី, ខេត្ត Binh Duongមានចំនួន ៨៨២ ករណី។

គិតត្រឹមព្រឹកថ្ងៃទី ៧ ខែសីហា វៀតណាមកត់ត្រាករណីឆ្លងកូវីដ ១៩ សរុប ១៩៧.១៧៥ ករណី ក្នុងនោះមានករណីនាំចូលចំនួន ២.៣៣៨ ករណី។ រហូតមកដល់បច្ចុប្បន្ននេះចំនួនករណីជាសះស្បើយសរុបមានចំនួន ៦២.៣៣២ នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ