នាយកដ្ឋមន្ត្រីអង់គ្លេសអះអាងថា៖ ដំណើរ Brexit មិនផ្លាស់ប្តូរទេ


នាយកដ្ឋមន្ត្រីអង់គ្លេសអះអាងថា៖ ដំណើរ Brexit មិនផ្លាស់ប្តូរទេ - ảnh 1
នាយកដ្ឋមន្ត្រីអង់គ្លេសអះអាងថា៖ ដំណើរ Brexit មិនផ្លាស់ប្តូរទេ (VNA)

(VOVworld) – នេះគឺជាការអះអាងរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី
 Theresa May ដែលត្រូវបាននាំចេញចំពោះមុខបណ្ដាថ្នាក់ដឹកនាំអឺរ៉ុប នាថ្ងៃទី
 ៤ វិច្ឆិកា។ តាមនោះ​ កាលកំណត់ចុងក្រោយគឺខែមិនាឆ្នាំ ២០១៧​ នឹងចាប់
ផ្តើមការ ចរចារអំពីការចាកចេញពីសហភាពអឺរ៉ុប (EU) ឬហៅថា  Brexit នឹង
មិនផ្លាស់ប្តូរ នៅឡើយ ដោយមិនអើពើដល់សាលក្រមនៃតុលាការកំពូល
អង់គ្លេសដែលបាន ស្នើរឲ្យប្រគល់ជូនសិទ្ធិសំរាប់ស្ថាប័ន្ធនិតិបញ្ញត្តិនៃប្រទេស
នេះ មិនមែនជារដ្ឋាភិ បាលទេក្នុងការអនុម័តលើដំណើរការចរចារអំពី Brexit។
ថ្លែងមតិក្នុងការចរចារ តាមទូរស័ព្ទដោយឡែកជាមួយប្រធានគណៈកម្មាធិ
ការអឺរ៉ុប (EC) លោក Jean-Claude Juncker និងអធិការបតីអាល្លឺម៉ង់ លោកស្រី
Angela Merkel នាយករដ្ឋមន្ត្រី Theresa May បានសង្កត់ធ្ងន់ជាថ្មីម្តងទៀតនូវ
ពេលវេលាដែលរដ្ឋាភិបាលអង់គ្លេសបានរៀបចំអនុវត្តមាត្រាទី ៥០ នៃសន្ធិសញ្ញា
ទីក្រុង Lison ដើម្បីនាំអង់គ្លេសចាកចេញពី  EU។ ក្នុងពេលនោះ អ្នកនាំពាក្យ
 EC លោកស្រី Mina Andreeva បានឲ្យដឹងថា៖ ប្រធាន EC  បានសង្កត់ធ្ងន់ច្បាស់
ថា៖ EC  គោរពសណ្តាប់ធ្នាប់ច្បាប់និងរដ្ឋធម្មនុញ្ញរបស់ចក្រភពអង់គ្លេស។ EC
  នឹងមិននាំ ចេញអត្ថាធិប្បាយណាមួយអំពីពេលវេលា Brexit របស់អង់គ្លេសទេ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ