នាយករដ្ឋមន្ត្រីកាណាដាជឿជាក់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមនឹងជំរុញបញ្ហាសំខាន់ៗ

(VOVWORLD) - នាថ្ងៃទី ២ វិច្ឆិកា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានជូនដំណឹងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងហ្វីលីពីនចាប់ពីថ្ងៃទី ៦ ដល់ទី ១៤ វិច្ឆិកា ព្រមទាំង សម្តែងក្តីសង្ឃឹមថា៖ បណ្ដាការចរចារនិងការសន្ទនា ជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំវៀតណាមនឹងជំរុញដោះស្រាយបញ្ហាសំខាន់រវាងប្រទេស ទាំងពីរ។
នាយករដ្ឋមន្ត្រីកាណាដាជឿជាក់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមនឹងជំរុញបញ្ហាសំខាន់ៗ - ảnh 1 នាយករដ្ឋមន្ត្រីកាណាដាជឿជាក់ថា៖ ដំណើរទស្សនកិច្ចនៅវៀតណាមនឹងជំរុញបញ្ហាសំខាន់ៗ

(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានជូនដំណឹងនឹងមកបំពេញទស្សនកិច្ចនៅវៀតណាមនិងហ្វីលីពីនចាប់ពីថ្ងៃទី ៦ ដល់ទី ១៤ វិច្ឆិកា ព្រមទាំង សម្តែងក្តីសង្ឃឹមថា៖ បណ្ដាការចរចារនិងការសន្ទនា ជាមួយមជ្ឈដ្ឋានថ្នាក់ដឹកនាំវៀតណាមនឹងជំរុញដោះស្រាយបញ្ហាសំខាន់រវាងប្រទេស ទាំងពីរ។ នាយករដ្ឋមន្ត្រី Trudeau បានអះអាងថា៖ ទំនាក់ទំនងរវាងកាណាដានិងវៀតណាមតភ្ជាប់ជាមួយទំនាក់ទំនងជួបប្រាស្រ័យប្រជាជនដែលត្រូវបានបើកទូលាយ យ៉ាងខ្លាំងក្លាក្នុងរយៈពេល ៤០ ឆ្នាំកន្លងទៅ។ ដោយឈរលើគ្រឹះស្ថាននោះ លោកបាន សម្តែងគោលបំណងថា៖ បណ្ដាការចរចារខាងមុខជាមួយថ្នាក់ដឹកនាំវៀតណាមនឹង ជំរុញបញ្ហាសំខាន់ៗដូចជា៖ ការគ្រប់គ្រង ការបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគនិងបើកចេញឱកាសសំរាប់វណ្ណៈកណ្ដាលរវាងប្រទេសទាំងពីរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ