នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ប្រកបដោយជោគជ័យ

(VOVWORLD) - សម្តេចនាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ ភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាប្រតិភូកីឡា ដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ ដើម្បីនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតក្នុងអំឡុងពេលចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ។
នាយករដ្ឋមន្ត្រីកម្ពុជាបញ្ជាក់សារជាថ្មីម្ដងទៀតនូវការប្ដេជ្ញាចិត្តរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ប្រកបដោយជោគជ័យ - ảnh 1តំណាងវៀតណាមប្រគល់ទង់ស៊ីហ្គេមដល់កម្ពុជានៅពិធិបិទស៊ីហ្គេមលើកទី៣១។ (រូបថត៖ VOV)
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ទើបតែបានបញ្ជាក់សារជាថ្មីពី ការប្តេជ្ញាចិត្តរបស់ប្រទេសនេះ ក្នុងការធ្វើជាម្ចាស់ផ្ទះប្រកបដោយដោយជោគជ័យ នូវព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី ៣២ (ស៊ីហ្គេម ៣២) និងកីឡាអាស៊ីអាគ្នេយ៍ សម្រាប់ជនពិការ (អាស៊ានប៉ារ៉ាហ្គេម ១២) នៅឆ្នាំ ២០២៣។ អញ្ជើញថ្លែងនៅកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅថ្ងៃទី ១១ ខែកក្កដា នៅរាជធានីភ្នំពេញ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ ទើប សម្រេចធ្វើម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម។ យើងខ្ញុំបានខកខានឱកាសនេះជាច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនយ៉ាងពេញ លេញ ហើយកៀរគរធនធានចាំបាច់ទាំងអស់ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់តំបន់ ដ៏ធំនេះឲ្យបានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ សម្តេច នាយករដ្ឋមន្ត្រីបានឲ្យដឹងថែមទៀតថា ក្នុងនាមជាប្រទេសម្ចាស់ផ្ទះស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ កម្ពុជាមានសេចក្តីសោមនស្សរីករាយទទួលស្វាគមន៍ ភ្ញៀវជាតិនិងអន្តរជាតិ ក៏ដូចជាប្រតិភូកីឡា ដោយភាពកក់ក្តៅ បដិសណ្ឋារកិច្ចល្អ និងសេវាល្អ ដើម្បីនាំមកនូវបទពិសោធន៍ដ៏ល្អបំផុតក្នុងអំឡុងពេលចូលរួមស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ