នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងមិនចរចារជាមួយគណបក្សប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងមិនចរចារជាមួយគណបក្សប្រឆាំង - ảnh 1
នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសនឹងមិនចរចារជាមួយគណបក្សប្រឆាំង

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច​តេ​ជោ ហ៊ុន សែន បាន​ព្រមាន​ទៅ​គណបក្ស​សង្គ្រោះ​
ជាតិ មិន​ឲ្យ​យក​រឿង​ធ្វើបាតុកម្ម មក​គំរាម​សម្ដេច ប៉ុន្តែ​បើ​មានការ ធ្វើ បាតុកម្ម  
កើតឡើង​មែន​សម្ដេច នឹងមិន​អត់ឱន​ឲ្យ​អ្នក ដឹកនាំ​បាតុកម្ម​នោះទេ ។​

​ការលើកឡើង​របស់​នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេច​តេ​ជោ ហ៊ុន សែន ​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ
ទី​១៣ ខែមិថុនា​នេះ ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​និស្សិត​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ
ហើយក៏​ជាការ​ឆ្លើយតប​ចំពោះ​ថ្នាក់ដឹកនាំ CNRP ដែលជា​បន្តបន្ទាប់​បាន​គំរាម​ធ្វើ
បាតុកម្ម ទាក់ទង​សំណុំរឿង​អាស្រូវ​របស់លោក កឹម សុខា ប្រធានស្តីទី​បក្ស​សង្គ្រោះ​ជាតិ ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ