នាយករដ្ឋមន្ត្រីកម្ពុជាព្រមានថាចាត់វិធានការផ្លូវច្បាប់ចំពោះថ្នាក់ដឹកនាំគណបក្សប្រឆាំង
|
នាយករដ្ឋមន្ត្រីកម្ពុជាព្រមានថាចាត់វិធានការផ្លូវច្បាប់ចំពោះថ្នាក់ដឹកនាំគណបក្សប្រឆាំង |
(VOV)_នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា (CPP)
កាន់អំណាច សម្ដេចហ៊ុនសែនបានព្រមានថា៖នឹងចាត់វិធានការផ្លូវច្បាប់ចំពោះលោកសមរង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកម្ពុជា ( CNRP) ប្រសិនបើលោករូប
នេះ បន្តចោទប្រកាន់ ថា៖ CPP ចង់ជៀសវាងការបោះឆ្នោតនានាក្នុងអនាគត។ ថ្លែង
មតិក្នុង វិដេអូផ្សាយផ្ទាល់តាមហ្វេសប៊ុកផ្លូវការ នាថ្ងៃទី១២ វិច្ឆិកា នាយករដ្ឋមន្ត្រី
សម្ដេចហ៊ុនសែន បានអះអាងថា៖ ការចោទប្រកាន់របស់លោកសមរង្ស៊ីជាអំពើបង្ខូច
ឈ្មោះ និងអាចត្រូវកាត់ទោសព្រហ្មទណ្ឌ។សេចក្ដីព្រមាននេះរបស់សម្ដេចហ៊ុនសែន
ត្រូវបាននាំចេញ បន្ទាប់ពីពេលថ្នាក់ដឹកនាំគណបក្សប្រឆាំងសមរង្ស៊ី អំពាវនាវអោយ
សហគមន៍អន្តរជាតិបង្កើនការឃ្លាំមើល ដើម្បីធានាថាការបោះឆ្នោតឃុំសង្កាត់ ឆ្នាំ
២០១៧ និងការបោះឆ្នោតសកលឆ្នាំ ២០១៨ ប្រព្រឹត្តទៅប្រកបដោយប្រជាធិបតេយ្យ៕