នាយករដ្ឋមន្ត្រីកម្ពុជាព្រមានថាមិនលើកលែងមុខសញ្ញាបន្តរិះគន់ផែនទីកំណត់ខ័ណ្ឌសីមា
(VOVworld)-នាថ្ងៃទី២៦សីហា នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចហ៊ុនសែនបានព្រមាន
ខ្លាំងថានឹងប្រើច្បាប់សម្រាប់មុខសញ្ញាដែលបន្តការមូលបង្កាចរាជរដ្ឋាភិបាល ប្រើ
ប្រាស់ផែនទី “ក្លែងក្លាយ” ក្នុងការងារខណ្ឌសីមាបោះបង្គោលព្រំដែន។ ថ្លែងមតិ
ក្នុងពិធីផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៅវិមានសន្តិភាព នៅ
រាជធានីភ្នំពេញ សម្តេចហ៊ុនសែនបានសង្កត់ធ្ងន់ថា មិនថាមុខសញ្ញាណាមួយទាំង អស់ដែលបន្តការមួលបង្កាចរាជរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយនឹងត្រូវ ប្រ
ឈមមុខនឹងសកម្មភាពច្បាប់ភ្លាមមួយរំពេច ដោយពុំបានទទួលការសណ្តោស ប្រណីណាមួយឡើយ។ រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកនេះជាសកម្មភាពបង្ក
រឿងហេតុ បណ្តាលឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំអំពីបញ្ហាព្រំដែន៕