នាយករដ្ឋមន្ត្រីគុយបា បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ឡាវ និងកម្ពុជា

(VOVWORLD) - នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Manuel Marrero Cruz មកកាន់តំបន់អាស៊ីក្នុងនាមជានាយករដ្ឋមន្ត្រីគុយបា។

 នាយករដ្ឋមន្ត្រីគុយបា បំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម ឡាវ និងកម្ពុជា - ảnh 1នាយករដ្ឋមន្ត្រីគុយបា Manuel Marrero Cruz  (រូបថត៖ Le Ha/TTXVN)

ក្រសួងការបរទេសគុយបាបានឲ្យដឹងថា នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ឡាវ និងកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែកញ្ញា ដល់ថ្ងៃទី៦ ខែតុលា។ នេះនឹងជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក Manuel Marrero Cruz មកកាន់តំបន់អាស៊ីក្នុងនាមជានាយករដ្ឋមន្ត្រីគុយបា។

យោងតាមសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា (ម៉ោងក្នុងតំបន់) របស់ក្រសួងការបរទេសគុយបា បានបញ្ជាក់ថា វៀតណាម ឡាវ និងកម្ពុជា មានទំនាក់ទំនងជាបងប្អូនរឹងមាំជាមួយប្រទេសកោះការីប៊ីន ដោយឈរលើមូលដ្ឋាននៃសាមគ្គីភាពមិនផ្លាស់ប្តូរ និងមានទស្សនៈស្រដៀងគ្នាជាច្រើនលើបញ្ហាអន្តរជាតិ។

នៅមុនពេលដំណើរទស្សនកិច្ចពោលខាងលើ នាយករដ្ឋមន្ត្រីគុយបា លោក Manuel Marrero Cruz បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមពិធីបុណ្យសពថ្នាក់ជាតិរបស់អតីតនាយករដ្ឋមន្ត្រី Shinzo Abe និងអនុវត្តសកម្មភាពមួយចំនួនលើរបៀបវារៈទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ