នាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចនៅអាស៊ី-អាគ្នេយ៍

       

នាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចនៅអាស៊ី-អាគ្នេយ៍ - ảnh 1
នាយករដ្ឋមន្ត្រីចិនទៅបំពេញទស្សនកិច្ចនៅអាស៊ី-អាគ្នេយ៍ (Image: Vietnamplus)

 Vovworld-ដំណើរទស្សនកិច្ចទៅប្រទេសចំនួន៣គឺវៀតណាមប្រ៊ុយណេនិង​
ថៃ​​របស់​នាយករដ្ឋមន្ត្រីចិនលោក Li Keqiang បានប្រព្រឹត្តទៅពីថ្ងៃទី៨ដល់ថ្ងៃ​ទី​
១៥តុលា។ នៅសន្និសីទកាសែតនារសៀលថ្ងៃទី៧តុលាមិននឹងដំណើរ​ទស្សន​
កិច្ច អនុរដ្ឋមន្ត្រីការបរទេសចិនលោក Liu Zhen Min បានឲ្យដឹងថា នេះជាដំណើរ
ទស្សនកិច្ច​នៅ​វៀតណាមជាលើកដំបូងរបស់នាយករដ្ឋមន្ត្រី Li Keqian។ ប្រកាស
បង្ហាញថាចិនយកចិត្ត​ទុកដាក់ជាពិសេសដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាង
ប្រទេសទាំងពីរ។​ ក្នុងឱកាស​នេះដែរ​ភាគីទាំងពីរនឹងចេញសេចក្តីថ្លែងការណ៍រួម
ស្ដីពីការជំរុញទំនាក់ទំនងដៃគូរ​យុទ្ធសាស្ត្រ​លើគ្រប់វិស័យក្នុងដំណាក់កាល
ថ្មីនិងចុះហត្ថលេខាលើឯកសារ​សហប្រតិបត្តិការសេដ្ឋកិច្ចជាច្រើនទៀតផង។

        ក្រៅពីវៀតណាម​នាយករដ្ឋមន្ត្រីចិនលោក Li Keqiang នឹងទៅបំពេញ​ទស្សន
​កិច្ចនៅប្រ៊ុយណេ​ថៃ និងចូលរួមសន្និសីទជាន់ខ្ពស់អាស៊ាន-ចិន សន្និសីទកំពូល
​អាស៊ីបូព៌ាទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ