នាយករដ្ឋមន្ត្រីចូលរួមពិធីបើកសម្ភោធន៍មន្ទី ពេទ្យ K សាខា Tan Trieu

VOV-នាព្រឹកថ្ងៃទី១៩សីហានោក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម Nguyen Tan
Dung បានអញ្ចើញចូលរួមពិធីបើកសម្ភោធន៍ មន្ទីពេទ្យ K សាខា Tan Trieu (ដំណាក់កាល
ទី១) ជាមួយទ្រង់ទ្រាយគ្រែប្រមាណ៣០០។ ការដែលមន្ទីពេទ្យ K សាខា Tan Trieu បាន
ដាក់ឲ្យដំណើរការមានអត្ថន័យជាក់ស្ដែងរួមចំណែកលើកកំពស់សម័ត្ថភាពនិងដោះ
ស្រាយបញ្ហាហួសចំណុះក្នុងការពិនិត្យនិងព្យាបាលជំងឺមហារីកនៅវៀតណាមនិយាយ
រួមនិងនៅភាគខាងជើងនិយាយដោយឡែក។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បាន
សំណូមពរក្រសួងសុខាភិបាលដាក់ឲ្យដំណើរការគ្រែចំនួន៣០០នៅមន្ទីពេទ្យ K
ថ្មីឲ្យមានប្រសិទ្ធភាពរួមចំណែកបន្ថយភាពហួសចំណុះឲ្យមន្ទីពេទ្យ K មជ្ឈឹម។
ទន្ទឹមនឹងនោះបន្តសហការជាមួយក្រសួងស្ថាប័នទាក់ទិននានាប្រមូល
ផ្តុំប្រភពកំលាំងសំរេចគំរោងការកសាងមន្ទីពេទ្យ K ថ្មីក្នុងឆ្នាំ២០១៣៕

ប្រតិកម្មទៅវិញ

ផ្សេងៗ