|
នាយករដ្ឋមន្ត្រីចូលរួមសន្និសីទពន្លឿនវិនិយោគនៅខេត្ត Quang Nam (baodautu.vn) |
(VOVworld) – នាព្រឹកថ្ងៃទី ២៦ មិនា នៅទីក្រង Tam Ky ខេត្ត Quang Nam
(ភាគកណ្ដាលវៀតណាម) នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen
Xuan Phuc បានធ្វើជាអធិបតីសន្និសីទពន្លឿនវិនិយោគខេត្ត Quang Nam
ឆ្នាំ ២០១៧។ ថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានសង្កត់
ធ្ងន់ថា៖
«បរិយាកាសអាជីវកម្មនៅខេត្ត Quang Nam កាន់តែគួរឲ្យទាក់ទាញថែម ទៀត
ដែលឈរលំដាប់ថ្នាក់ទី ១ នៅវៀតណាម។ ប្រការនេះសំខាន់ណាស់។ នា សព្វថ្ងៃ
យើងធ្វើជាកសិណសាក្សីការបើកសម្ពោធន៍មជ្ឈមណ្ឌលសេវ៉ាកម្ម រដ្ឋបាលសា
ធារណៈទំនើប «៣ ក្នុង ១»។ ធ្វើយ៉ាងម៉េចដើម្បីបង្កលក្ខណៈងាយ ស្រួលបំផុត
សំរាប់វិនិយោគិន កែលំអបរិយាកាសវិនិយោគថែមទៀត តាម បទដ្ឋាន
អន្តរជាតិ ព្រមទាំង កាត់បន្ថយចំណាយថែមទៀតសំរាប់វិនិយោគគិន
ផងដែរ៕