នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមនិងអឺរ៉ុបនៅចុងខែនេះ

(VOVWORLD) - នៅតំបន់អាស៊ីអាគ្នេយ៍ លោក Kishida Fumio នឹងបំពេញ ទស្សនកិច្ចនៅវៀតណាម ឥណ្ឌូនេស៊ី និងថៃ ហើយគ្រោង នឹងពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការសន្តិសុខក្នុងបរិបទដែលចិនកំពុងបង្កើនសកម្មភាពដោយឯកតោភាគី សំដៅផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung។ 

នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅវៀតណាមនិងអឺរ៉ុបនៅចុងខែនេះ - ảnh 1នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio។ (រូបថត៖ Reuters)
កាសែត Yomiuri របស់ជប៉ុនកាលពីថ្ងៃទី១២ ខែមេសា បានដកស្រង់សម្តីមន្ត្រី រដ្ឋាភិបាលមួយចំនួនដែលនិយាយថា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio គ្រោងនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប នៅចុងខែនេះ។ នៅតំបន់អាស៊ីអាគ្នេយ៍ លោក Kishida Fumio នឹងបំពេញ ទស្សនកិច្ចនៅវៀតណាម ឥណ្ឌូនេស៊ី និងថៃ ហើយគ្រោង នឹងពិភាក្សាអំពីកិច្ចសហ ប្រតិបត្តិការសន្តិសុខក្នុងបរិបទដែលចិនកំពុងបង្កើនសកម្មភាពដោយឯកតោភាគី សំដៅផ្លាស់ប្តូរសភាពដើមនៅសមុទ្រខាងកើត និងសមុទ្រ Hoa Tung។ នៅអឺរ៉ុបវិញ លោកនាយករដ្ឋមន្ត្រីជប៉ុនកំពុងពិចារណាលើការជួបប្រជុំជាមួយមេដឹកនាំប្រទេសជាច្រើនអំពីវិបត្តិរុស្ស៊ី-អ៊ុយក្រែន។
ដំណើរទស្សនកិច្ចនេះក៏ត្រូវបានចាត់ទុកថា នឹងបញ្ជាក់ពីការពង្រឹងទំនាក់ទំនង ឆ្ពោះទៅរកតំបន់ “មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ