នាយករដ្ឋមន្ត្រីជប៉ុនទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេល១២ឆ្នាំ
(VOVWORLD) - នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បានមកដល់ទីក្រុងសេអ៊ូលកាលពីថ្ងៃទី ៧ ឧសភា ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅកូរ៉េខាងត្បូង (ថ្ងៃទី ៧-៨ ឧសភា) ក្នុងបរិបទដែលប្រទេសទាំងពីរកំពុងជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីកែលម្អទំនាក់ទំនង។
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida។ រូបថត៖ AFP |
នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំជប៉ុនទៅកាន់កូរ៉េខាងត្បូងក្នុងរយៈពេល ១២ ឆ្នាំ ដែលឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចកាលពីខែមីនាកន្លងទៅរបស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol។
កិច្ចប្រជុំកំពូលជប៉ុន-កូរ៉េខាងត្បូងលើកនេះ នឹងផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការសន្តិសុខ ក្នុងបរិបទដែលការព្រួយបារម្ភកាន់តែកាន់ឡើងៗ អំពីកម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សេចក្តីថ្លែងការណ៍ទីក្រុងវ៉ាស៊ីនតោននាពេលថ្មីៗនេះដែលសម្រេចបានក្នុងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតី Yoon Suk-yeol ទៅកាន់សហរដ្ឋអាមេរិក បានបញ្ជាក់ពីផែនការនានាដើម្បីពង្រឹងសមត្ថភាពគំរាមកំញើញរបស់កូរ៉េខាងត្បូង ក៏ដូចជាវិធីពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន។
មន្ត្រីក្រសួងការបរទេសជប៉ុនបាននិយាយថា ប្រទេសទាំងពីរមានឱកាសជាច្រើនដើម្បីសហប្រតិបត្តិការជាមួយគ្នាក្នុងបញ្ហាកូរ៉េ ក៏ដូចជាធានាតំបន់ឥណ្ឌូប៉ាស៊ីហ្វិកប្រកបដោយសេរីភាព និងបើកចំហ។ ទោះជាយ៉ាងណាក៏ដោយ ភាពខុសគ្នាខាងប្រវត្តិសាស្ត្ររវាងកូរ៉េខាងត្បូង និងជប៉ុនក៏ត្រូវបានគេព្យាករណ៍ថានឹងប៉ះពាល់ដល់ទំនាក់ទំនងដែលកំពុងរីកដុះដាលរវាងប្រទេសទាំងពីរផងដែរ៕