នាយករដ្ឋមន្ត្រីជប៉ុនធ្វើទស្សនកិច្ចផ្លូវការនៅឥណ្ឌា

(VOVWORLD) - នាថ្ងៃទី ១៩ ខែមិនា នាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio បានមកដល់ទីក្រុង New Delhi ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅប្រទេសឥណ្ឌា ដើម្បីចូលរួមកិច្ចប្រជុំកំពូលទ្វេភាគីលើកទី ១៤ ។ 

កិច្ចពិភាក្សាកំពូលរវាងនាយករដ្ឋមន្ត្រីជប៉ុនលោក Kishida Fumio និងនាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi គឺជាជំនួបលើកដំបូងរវាងប្រទេសទាំងពីរ។ កិច្ចពិភាក្សាបានផ្ដោតសំខាន់លើការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន និងការលើកកម្ពស់ភាពជាដៃគូសម្រាប់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់មហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។ តាមនោះ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាប្រឆាំងនឹងសកម្មភាពឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរស្ថានភាពនៅក្នុងដែនទឹកមហាសមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិក។

ចំពោះវិបត្តិរុស្ស៊ី-អ៊ុយក្រែន មេដឹកនាំទាំងពីរបានអំពាវនាវឱ្យបញ្ចប់ភាពតានតឹងកើនឡើង ដោយសន្យាថាមានវិធានការដើម្បីជួយដោះស្រាយវិបត្តិមនុស្សធម៌នៅ ប្រទេសអឺរ៉ុបខាងកើតនេះ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា "មិនមានជម្រើសផ្សេងទៀតក្រៅពីផ្លូវសន្ទនា និងការទូតដើម្បីស្វែងរកដំណោះស្រាយចំពោះជម្លោះនៅអ៊ុយក្រែន"។ ក្នុងវិស័យសេដ្ឋកិច្ច នាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសកញ្ចប់វិនិយោគដែលមានតម្លៃ ៤២ ពាន់លានដុល្លារអាមេរិកនៅក្នុងប្រទេសឥណ្ឌាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ