នាយករដ្ឋមន្ត្រីជប៉ុន៖មិនគួរមានក្របខ័ណ្ឌភូមិសាស្ត្រចំពោះសិទ្ធិស្វ័យការពារសមូហភាព

នាយករដ្ឋមន្ត្រីជប៉ុន៖មិនគួរមានក្របខ័ណ្ឌភូមិសាស្ត្រចំពោះសិទ្ធិស្វ័យការពារសមូហភាព - ảnh 1
នាយករដ្ឋមន្ត្រីជប៉ុន៖មិនគួរមានក្របខ័ណ្ឌភូមិសាស្ត្រចំពោះសិទ្ធិស្វ័យការពារសមូហភាព (Reuters)

        Vovworld-មជ្ឈដ្ឋានផ្សព្វផ្សាយជប៉ុនបានជូនដំណឹងនាថ្ងៃទី២កុម្ភៈថា
នាយករដ្ឋមន្ត្រីនៃប្រទេសនេះលោក Shinzo Abe បានប្រកាសថា តូក្យូមិនគួរអនុវត្ត
​ក្របខ័ណ្ឌ​ភូមិសាស្ត្រចំពោះទីកន្លែងដែលកំលាំងស្វ័យការពារ (SDF) អាចដាក់
ពង្រាយដើម្បី​ការពារសម្ព័ន្ធមិត្តក្នុងសិទ្ធិស្វ័យការពារសមូហភាព។ ថ្លែងមតិនៅ
ចំពោះ​មុខ​គណៈកម្មាធិការថវិការរដ្ឋរបស់ព្រឹទ្ធសភា លោក Abe បានសង្កត់ធ្ងន់ថា
យើងគួរអនុវត្តសិទ្ធិស្វ័យការពារសមូហភាពដែលមិនរងឥទ្ធិពលដោយកត្តាភូមិ
សាស្ត្រ។ សេចក្តីប្រកាសពោលខាងលើរបស់នាយករដ្ឋមន្ត្រី Abe នាំចេញ​ក្នុង
កាលៈទេសៈជប៉ុនត្រូវបង្កើនសន្តិសុខបន្ទាប់ពីពលរដ្ឋជប៉ុន២នាក់ត្រូវអង្គការរដ្ឋ
ឥស្លាមស្វ័យប្រកាស (IS) សម្លាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ