នាយករដ្ឋមន្ត្រីជប៉ុនមានបំណងចង់ជួបថ្នាក់ដឹកនាំចិននៅខាងក្រៅកិច្ចប្រជុំ G20

(VOVWORLD) -    នាថ្ងៃទី ១១ ខែមិថុនា នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសម្តែងនូវបំណងចង់ធ្វើកិច្ចសន្ទនាទ្វេភាគីជាមួយប្រធានរដ្ឋចិន លោក ស៊ីជីនពីងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នាចុងខែមិថុនានៅទីក្រុង Osaka ប្រទេស   ជប៉ុន។
នាយករដ្ឋមន្ត្រីជប៉ុនមានបំណងចង់ជួបថ្នាក់ដឹកនាំចិននៅខាងក្រៅកិច្ចប្រជុំ G20 - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe

ថ្លែងនៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសជប៉ុន លោក  Kong Xaun You នៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីទីក្រុងតូក្យូ នាយករដ្ឋមន្ត្រីជប៉ុនលោក Shinzo Abe បានសង្ឃឹមថាប្រទេសទាំងពីរអាចរួមគ្នាឈានចូលក្នុងយុគសម័យថ្មីនៃទំនាក់ទំនងជប៉ុន-ចិន។ យោងតាមការគ្រោងទុក ប្រធានរដ្ឋចិន លោក ស៊ីជីនពីងនឹងទៅបំពេញទស្សនកិច្ចជាលើកដំបូងនៅប្រទេសជប៉ុនចាប់តាំងពីលោកចូលកាន់តំណែងនាឆ្នាំ ២០១៣ ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធឡើងចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ